ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ម្ចាស់បំណុល ​ជាប់គុក​កូនបំណុល​រួចខ្លួន​ព្រោះ​គិត​ខ្លី ​

ម្ចាស់បំណុល ​ជាប់គុក​កូនបំណុល​រួចខ្លួន​ព្រោះ​គិត​ខ្លី ​

ភ្នំពេញ​៖ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៣ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជន​ជាតិចិន​៣​នាក់ ទៅកាន់​តុលាការ ដើម្បី​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ជាប់​ពាក់ព័ន្ធ ការចាប់​បង្ខាំង និង​វាយ​ដុំ បុរស​ជន​ជាតិចិន​ដូចគ្នា នៅក្នុង​ផ្ទះល្វែង ព្រោះតែ រឿង​ជំពាក់​លុយ មិន​សង ។​
​ករណី​ខាងលើនេះ ពីដំបូង​ឡើយ សមត្ថកិច្ច​គិតថា ជា​រឿង​លួច​រថយន្ត  តែ​នៅពេល​សមត្ថកិច្ច ចូលទៅ​ឆែកឆេរ នៅក្នុង​ផ្ទះ​លែ្វ​ង មាន​ទីតាំង ក្នុង​បុរី​ព្រី​ន​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣  ស្រាប់តែ​ឃើញ បុរស​ជនជាតិ​ចិន​ម្នាក់ ដែលជា​ជនរងគ្រោះ ត្រូវ​ជនសង្ស័យ ទាំង​
៣​នាក់ ចាប់​ចងដៃ វាយ ឡើង​ហើម​មុខ ហើម​មាត់ ទើប​ដឹងថា មិនមែន​រឿង លួច​រថយន្ត​នោះឡើយ គឺជា​រឿង​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ ថែមទាំង​ប្រើ​អំពើហិង្សា ទៀតផង​។​
​មន្ត្រីនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ប្រមាណ ៣​និង​៥០​នាទី រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ សមត្ថកិច្ច បានទទួល​ព័ត៌មាន​ស្តីអំពី ករណី​លួច​រថយន្ត មួយគ្រឿង​ម៉ាក តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 2A-2999 ពី​ខេត្តព្រះវិហារ ដែលមាន​ម្ចាស់​ឈ្មោះ គឹម ស៊ីម​ន្ថា ភេទ​ស្រី អាយុ​ជាង ៥០​ឆ្នាំ
មាន​លំនៅ​ទី​រួម ខេត្តស្វាយរៀង ។ នៅពេលនោះ​អធិការនគរបាល ខណ្ឌ ដែល​ទើប​ផ្ទេរ តំណែង​ថ្មី លោក យឹម សារ៉ាន់ បាន​សុំ​គោលការណ៍​ពី ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ និង​ស្នងការរង  លោក ជួន ណា​រិន្ទ ដើម្បី​ដឹកនាំ​កម្លាំង ចុះទៅ​ឡោមព័ទ្ធ ហើយដោយ​មានការ​ឯកភាព ពី​តំណាង​អយ្យការ​ផង​នោះ ក៏​ចូលទៅ
ឆែកឆេរ​ផ្ទះល្វែង​មួយកន្លែង នៅក្នុង​បុរី​ព្រី​ន​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ ម្នាក់​ជា​ជនជាតិ​ចិន ដោយមាន​សភាព​ហើម​មុខ ហើម​មាត់ និង​មាន​ចងដៃ​ទៅក្រោយ ទើប​មានការ​សង្ស័យថា មិនមែនជា​រឿង​លួច​រថយន្ត​នោះទេ តែ​ជា​រឿង​ផ្សេង អាច​ជាប់​ពាក់ព័ន្ធ​សកម្មភាព ចាប់​បង្ខាំង​វាយដំ​មនុស្ស​។​
​ក្រោយ​ការ​ជជីក​សួរនាំ ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន ទី​១-​ឈ្មោះ ជិន លី​ហុង អាយុ​៤៤​ឆ្នាំ ទី​២-​ឈ្មោះ ស៊ូ ជូ​ជ្រាន អាយុ​៤០​ឆ្នាំ និង​ទី​៣-​ឈ្មោះ សោ ជិន​លីង អាយុ​៣៣​ឆ្នាំ ដែល​ជន​ទាំង​៣​នាក់ ជា​អ្នកលក់​ខោអាវ ស្នាក់នៅ​ភូមិ សង្កាត់ កើតហេតុ​។ ដោយឡែក ជនរងគ្រោះ​វិញ​មានឈ្មោះ ងី ជុង​លីន អាយុ​៤០​ឆ្នាំ ។​
​មន្ត្រីនគរបាល បាន​រៀបរាប់​ពី​ដំណើររឿង​ថា ពីដំបូង​ជនរងគ្រោះ ងី ជុង​លីន បាន​ស្គាល់ កូនស្រី​ម្ចាស់​រថយន្ត ឈ្មោះ រ័ត្ន នី អាយុ​២៩​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង ហើយ​ជនរងគ្រោះ បាន​ពឹង​នាង​ឲ្យ ជួយ​រក​រថយន្ត​០១​គ្រឿង ដើម្បី​យកទៅ​ដឹកទំនិញ​នៅ​ចម្ការ​អំពៅ ក្នុង​ខេត្តព្រះវិហារ ។ ក្រោយពី​មានការ​ពឹងពាក់​ឲ្យ​ជួយ រក​រថយន្ត​មួយគ្រឿង ដល់ជនរង គ្រោះ​រួចមក នារី​រូបនោះ បាន​យក​ឡាន​ម៉ាក​តា​កូ​ម៉ា​ទៅ​ឲ្យ ។ មន្ត្រីនគរបាល បាន​បន្តទៀតថា ខណៈ​ជនរងគ្រោះ​កំពុងធ្វើដំណើរ​ចេញពី​ខេត្តព្រះវិហារ ស្រាប់តែ​ជួប​ជនសង្ស័យ​ទាំង​៣​នាក់ ដែលជា​ម្ចាស់ បំណុល​របស់ខ្លួន (​ត្រង់ចំណុច​នេះ​មានន័យថា ជនរងគ្រោះ​ធ្លាប់​ជំពាក់​លុយ ជនសង្ស័យ ទាំង​៣​នាក់ ជាច្រើន​ម៉ឺន​ដុល្លារ តែ​សង​ខ្លះ នៅសល់​ចំនួន​២​ម៉ឺន​ដុល្លារ ដោយ​ជនរងគ្រោះ​សន្យា​សង​ចំនួន​២​ពាន់​ដុល្លារ ក្នុង​មួយខែ​)​។ នៅពេល​ជនសង្ស័យ និង​ជនរងគ្រោះ បានធ្វើ​ដំណើរ​មកដល់​ខេត្តកំពង់ធំ ស្រាប់តែ​ជនសង្ស័យ ចង់​សម្លាប់ ជនរងគ្រោះ តែដោយសារ​មានការ​អង្វរ និង​សន្យា​សងលុយ​គ្រប់​ចំនួន​នោះ ទើប​ពួកគេ បានធ្វើ​ដំណើរ​ចូល មក​រាជធានី​ភ្នំពេញ ហើយ​ឆ្ពោះទៅ​ផ្ទះកើតហេតុ ដោយ​ចាប់​ជនរងគ្រោះ​បង្ខាំង ធ្វើ​ទារុណកម្ម​។​
​ព័ត៌មាន​នេះ បានឮ​ដល់​ម្ចាស់​រថយន្ត ក៏​ប្តឹង​សមត្ថកិច្ច នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​សំណាក់ លោក យឹម សារ៉ាន់ បាន​តាមដាន​កន្លែង​ស្នាក់នៅ របស់​ជនសង្ស័យ និង​ជនរងគ្រោះ (​ដោយសារតែ​ក្នុង រថយន្ត​មាន​ប្រព័ន្ធ GPS) ទើប​ចុងក្រោយ ពោលគឺ​នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ សមត្ថកិច្ច បាន​ចុះទៅ​ឡោមព័ទ្ធ និង​ចូល​ឆែកឆេរ ហើយ​ឈានទៅដល់ ការចាប់ខ្លួន​ទាំង​ជនសង្ស័យ និង​រំដោះ​ជនរងគ្រោះ​។ នេះ​សំណាង​ហើយ ដែល​កម្លាំង​នគរបាល បាន​ចុះបង្ក្រាប​ទាន់ពេលវេលា កុំ​អី​ជនរងគ្រោះ ទំនងជា​ត្រូវ​ជនសង្ស័យ​ទាំង​៣​នាក់ សម្លាប់​បំបិទមាត់​បាត់ទៅហើយ ៕ ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya