ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឆក់​គេ​បាន​វា​គ្រាន់​ដល់ពេល​គេ​ទាន់​ទ្រមខ្លួន ​

ឆក់​គេ​បាន​វា​គ្រាន់​ដល់ពេល​គេ​ទាន់​ទ្រមខ្លួន ​

ភ្នំពេញ​៖ ជនសង្ស័យ វ័យក្មេង​ម្នាក់ បាន​ប្រកបមុខរបរ ឆក់​កាបូប ពី​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ ស្រាប់តែ​ចំ​ថ្ងៃ​ស៊យ ត្រូវ​ជាប់​ខ្នោះ របស់​កម្លាំង​នគរបាល បឹងកក់​ទី​២ ខណ្ឌទួលគោក ហើយ​តុលាការ ប្រជាជន កាត់ក្តី​ស្វាគមន៍ មួយ​ដៃ​មួយ​ជើង ស្ទើរ​ស្លាប់ បន្ទាប់ពី​ជនសង្ស័យ ខាងលើនេះ បានធ្វើ​សកម្មភាព​ឆក់ កាលពី​វេលា​ម៉ោង ប្រមាណ ១០​និង​១៥​នាទី យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិត​នៅមុខ​ផ្សារ​ទួលគោក ហើយ​ចាប់​ជាប់ នៅក្បែរ​រង្វង់​មូល​ទួលគោក ។​
​នាយរង​នគរបាល ប៉ុស្តិ៍​បឹងកក់​ទី​២ ខណ្ឌទួលគោក លោក គឹម ចន្ថា បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ មាន​ស្ត្រី​ម្នាក់ បាន​ស្រែក​ឆោឡោ​ថា មាន​ចោរឆក់​កាបូប របស់ខ្លួន ពេលនោះ គាប់​ជួន​កម្លាំង នគរបាល របស់លោក​ចុះ​ល្បាត បានឃើញ​ទាន់ ហើយ​ដេញតាម​ពីក្រោយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ ក៏​ផ្តួល​ម៉ូតូ​រត់ ។​
​លោក​នាយរង​ប៉ុស្តិ៍ បាន​បន្តទៀតថា ក្រោយ​ធ្វើ​សកម្មភាព ឆក់​កាបូប​ពី​ជនរងគ្រោះ នៅមុខ​ច្រក​ផ្លូវ​ចូល​ផ្សារ​ទួលគោក ជនសង្ស័យ​បាន​ជិះ​ម៉ូតូ ម៉ាក​ស្តុ​ពី គ្មាន​លេខ សំដៅ ទៅ​វ​ង្វ​ង់​មូល​ទួលគោក ទើប​ផ្តួល​ម៉ូតូ​ចោល ហើយក៏​ត្រូវ ប្រជាពលរដ្ឋ នៅ​ទីនោះ ចាប់បាន​ស្វាគមន៍ មួយ​ដៃ​មួយ​ជើង ស្ទើរ​ស្លាប់​ស្ទើរ​រស់ ទំរាំ​សមត្ថកិច្ច ទៅដល់​។​
​ក្រោយ​ការសួរនាំ ទើប​ដឹងថា ជនសង្ស័យ​ឈ្មោះ មុត ផល្លី អាយុ​១៨​ឆ្នាំ រស់នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ដោយឡែក នារី​រងគ្រោះ​មានឈ្មោះ យឹម ប៉ូ​លីន ធ្វើការ​នៅ​ហាង ផ្សារ​រាត្រី​ភូមិ​យើង ។​
​សមត្ថកិច្ច បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ម៉ាកវ៉េវ ពណ៌​ក្រហម តែម្នាក់ឯង លុះ​ពេល​ជិះ​ដល់​មុខ​ច្រកចូល ផ្សារ​ទួលគោក ស្រាប់តែ ជនសង្ស័យ​រូបនេះ ជិះ​ម៉ូតូ​មក​ក្បែរ រួច​ធ្វើ​សកម្មភាព​ឆក់ យក​កាបូប តែ​មិនបាន​សម្រេច ធ្វើ​ឲ្យ​នារី​រងគ្រោះ ស្រែក​ឆោឡោ ដឹង​ដល់​សមត្ថកិច្ច ក៏​ដេញតាម​ពីក្រោយ តែ​ត្រូវបាន​ប្រជាជន
​ចាប់បាន​តែម្តង ទំរាំ​សមត្ថកិច្ច ទៅដល់ ជនសង្ស័យ​រូបនេះ ត្រូវ​ប្រជាពលរដ្ឋ វាយ​ឡើង ទ្រមខ្លួន​បាត់ទៅហើយ ៕ ដោយ​៖ លី​ហ៊ាង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya