ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​ប៉េអឹម ​ស្រុក​ស្វាយ​លើ​យកលុយ​ពី​ឈ្មួញ​ឈើ​ ​

មេ​ប៉េអឹម ​ស្រុក​ស្វាយ​លើ​យកលុយ​ពី​ឈ្មួញ​ឈើ​ ​

សៀមរាប​៖ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ស្គាល់​ឥទ្ធិពល​អំណាច​របស់លោក យឹម សុភាព យ៉ាងច្បាស់ ព្រោះ​គាត់​មាន​តួនាទី សំខាន់​ចំនួន​២ គឺ​ទី​១ ប្រមូល​លុយ​ពី​ជំនួញ​ឈើ​ខុសច្បាប់ ទូទាំង​ខេត្តសៀមរាប សម្រាប់​ទ្រទ្រង់​ឆ្នាំងបាយ របស់​ថ្នាក់ដឹកនាំ​អាវុធហត្ថ​ខេត្ត ដោយ​ប្រើប្រាស់​មុខតំណែង ជា​នាយរង​សេនាធិការ ហើយ​ការងារ
​មួយទៀត គឺ​ប្រមូល​លុយ​សម្រាប់​តួនាទី ជា​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ប្រចាំ​ស្រុក​ស្វាយ​លើ ដើម្បី​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ អំឡុងពេល​រឹតបន្តឹង របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ក្រាប បទល្មើស​ដឹកជញ្ជូន ឈើ​ខុសច្បាប់ ក៏ដូចជា​ពេល​ធម្មតា លោក យឹម សុភាព មាន​ជំនាញ ក្តោប​ក្តាប់​មុខសញ្ញា​ក្រុម​ឈ្មួញ ដែល​រកស៊ី
​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទាំង​តូច​ទាំង​ធំ ឲ្យ​ចូលទៅ​បង់លុយ គ្មាន​ផល​រមាស់​អ្វី​ឡើយ​។​
​គេ​និយាយថា លោក យឹម សុភាព ដែលមាន​តួនាទី​ជា នាយរង​សេនាធិការ​អាវុធហត្ថ ខេត្តសៀមរាប និង​ជា​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ប្រចាំ​ស្រុក​ស្វាយ​លើ បាន​ប្រើ​ស្បែក​ជា កម្លាំងប្រដាប់អាវុធ ទៅ​ប្រមូល​លុយ​ពី​ការ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា របស់​ថ្នាក់លើ​អ្វី​ឡើយ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប មិនដឹង​ជាមាន​ទំនាក់ទំនង អាថ៌កំបាំង​ជាមួយ​លោក យឹម សុភាព នោះទេ ព្រោះ​គេ​មិនដែល​ឃើញ​លោក យឹម សុភាព ត្រូវបាន​ដាក់ពិន័យ​ពីអ្វី​ដែល​គាត់ ប្រព្រឹត្ត​ខុស​ម្តងណា​ឡើយ​។ ក្រៅពី​ដើរ​ប្រមូល​លុយ ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ យកទៅ​ទ្រទ្រង់​ឆ្នាំងបាយ របស់​ថ្នាក់ដឹកនាំ អាវុធហត្ថ​ខេត្តសៀមរាប ក៏ដូចជា​ប្រមូល​យកទៅ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន លោក យឹម សុភាព ក៏មាន​ជំនាញ ក្នុង​ការរត់​ការនាំ​ក្បួន​ឡាន​ដឹកឈើ ឆ្លងកាត់​ទឹកដី​ខេត្តសៀមរាប យ៉ាង​រលូន​ល្អ​បំផុត​។ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា លុយ​ដែល​លោក យឹម សុភាព ទទួល​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ត្រូវបាន​ឡើង​ឲ្យ​ថ្នាក់លើ គ្រប់​ចំនួន​ឬក៏​យ៉ាងណា​នោះទេ ទន្ទឹមនឹង​ពេលដែល​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា
ក្នុងចំណោម​លុយ​ដែល​ប្រមូលបាន ពី​ជំនួញ​ឈើ​ខុសច្បាប់ គឺ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​ខេត្តសៀមរាប ទទួល​បានតែ​ចំណែក​តូច​មួយ ពី​លោក យឹម សុភាព​។
​គេ​ចង់ឃើញ​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ជាពិសេស​លោក ឃឹម ប៊ុន​សុង ជា​អភិបាល​ខេត្តសៀមរាប ធ្វើការ​ពិនិត្យឡើងវិញ ពី​ភាពអនាធិបតេយ្យ និង​ភាព​អសកម្ម​របស់លោក យឹម សុភាព នេះ​។ គេ​នាំគ្នា​និយាយទៀតថា ថ្នាក់​ខាងលើ​មិនគួរ​បណ្តែតបណ្តោយ ឲ្យ​លោក យឹម សុភាព ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​នោះទេ ព្រោះ​វា​ជះឥទ្ធិពល​មិនល្អ ដល់​សមត្ថកិច្ច​និង​មន្ត្រី​ស្អាតស្អំ​មួយចំនួនទៀត​៕ តា​ត្រចៀក​ធំ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya