ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្រុមហ៊ុនស្រា Hennessy រៀបចំ​សន្និសីទកាសែត ព្រឹត្តិការណ៍​សិល្បៈ​នៃ​លាយ​បញ្ចូល​គ្នា ជា​សកល​ឆ្នាំ ២០១៣ ​

ក្រុមហ៊ុនស្រា Hennessy រៀបចំ​សន្និសីទកាសែត ព្រឹត្តិការណ៍​សិល្បៈ​នៃ​លាយ​បញ្ចូល​គ្នា ជា​សកល​ឆ្នាំ ២០១៣ ​

ភ្នំពេញ​៖ ក្រុមហ៊ុនស្រា Hennessy បាន​រៀប​សន្និសីទកាសែត​នា​ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា​ភ្នំពេញ ស្តីពី​ព្រឹត្តិការណ៍​សិល្បៈ​លាយ​បញ្ចូល​គ្នា​ជាស​កល​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ ២០១៣ ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ថ្ងៃ​បន្ទាប់​គឺ រាត្រី​ថ្ងៃទី ៣០ វិច្ឆិកា ២០១៣​ចាប់ពី​ម៉ោង​៧​និង​០០​ល្ងាច​រហូតដល់​ម៉ោង​១ រំលងអធ្រាត្រ​។
​លោក លឹម សុខ Business Development Manager ក្រុមហ៊ុនស្រា Hennessy ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថា​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លាយ​បញ្ចូល​គ្នា​នូវ​ភាព ប៉ិនប្រសប់​របស់​សិល្ប​ករ​ក៏ដូចជា​ជំរុញ​និង​បង្កើន​ការរំភើប​រីករាយ​ជូន​អតិថិជន​។ ពិសេស​ក្នុងន័យ​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​តែងតែ​គាំទ្រ​ស្រា Hennessy នាពេល​កន្លងមក​ផងដែរ​។​
​ក្រុមហ៊ុន​ហែ​ន​ណឺ​ស៊ី​បាន​អញ្ជើញ​តារាចម្រៀង និង​ឌី​ជេ​(DJ)​ល្បីៗ​ជាតិ​និង​អន្តរជាតិ​មាន Katreeya Engkish/​ថៃ​. Mong Manith and Vanilla/​កម្ពុជា​. Andy Murphy/​អូស្ត្រាលី​. Dennis Lau and Koujee/​ម៉ាឡេស៊ី The Angels Percussion and ZORA/​ឥណ្ឌូនេស៊ី​. រួមជាមួយ​តារាចម្រៀង​ល្បីៗ​ជាច្រើន​ទៀត​ដើម្បី​ឆ្លុះបញ្ចាំង​ពី​សិល្បៈ​នៃ​ការ​លាយ​បញ្ចូល​គ្នា​ជាស​កល​ដ៏​អស្ចារ្យ ដែលមាន​សិល្បៈ​ប្លែកៗ​ជាមួយនឹង​គំនិត​ច្នៃប្រឌិត នៃ​តន្ត្រី បទ​ភ្លេង ភាព​រំជួល​អារម្មណ៍ ស្ទីល វប្បធម៌ និង​ស្រា​ហែ​ន​ណឺ​ស៊ី​។ ជាមួយគ្នានេះដែរ​ក៏មាន​ការ​លាយ​បញ្ចូល​គ្នា​នូវ​ប្រភេទ​ស្រា​Hennessy V.S.O.P ដែល​ត្រូវបាន​នាំយក​មកពី​ចំការ​ទំពាំងបាយជូរ​ឈានមុខ​គេ​នៅ​តំបន់​កូ​ញ៉ាក់​។​
​ក្នុង​ព្រឹត្តិការណ៍​នោះ​តារាចម្រៀង និង​ឌី​ជេ​(DJ)​បាន​សម្តែង​នូវ​ភាពសប្បាយ​រី​រាយ​យ៉ាងខ្លាំង​ដែល​បាន​ចូល​រូ​ម​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុនស្រា​ហែ​ន​ណឺ​ស៊ី ហើយ​ពួកគាត់​បាន​សន្យាថា នឹង​បញ្ចេញ​នូវ​អ្វីៗ ដែល​ខ្លួន​មាន​អោយអស់ ដើម្បី​ធ្វើអោយ​កម្មវិធី​កាន់តែ​ក៏​ក្រើ​ក និង​កាន់តែ​សប្បាយរីករាយ​។​
​សូមបញ្ជាក់ ក្រុមហ៊ុនស្រា​Hennessy ក៏បាន​រៀបចំ​កម្មវិធី Hennessy Artistry Club Series២០១៣ ចាប់ពី​ថ្ងៃទី​៦ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​អតិថិជន​ចូលរួម​ប្រកួតប្រជែង​ថត​យក​នូវ​រូបភាព​មាន​សញ្ញា​សម្គាល់​(Logo) Hennessy Artistry ដែលមាន​នៅក្នុង​ក្លិប​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​គឺ​៖ DarlinDarlin, Jet’s Studio, Nova, River house Lounge, The Majesty Lounge៕ ព្រហ្ម ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya