ពោធិ៍សាត់៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈដែលជនសង្ស័យ រូបនេះ បានឲ្យលុយនារី រងគ្រោះ ចំនួន១ម៉ឺនរៀល ហើយល្បូងលួងលោម យកទៅរំលោភ នៅឯវាលស្រែ ក្រោមដើមឈើ ខាងកើតផ្ទះ ចម្ងាយជាង ១០០ ម៉ែត្របានសម្រេច ។
មន្ត្រីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន បានតាមពាក្យបណ្តឹង របស់នារីរងគ្រោះនោះមានឈ្មោះ ក្រឹង ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកនារីរងគ្រោះមានឈ្មោះ ខ.ស ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ ជាមួយគ្នា ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកបាកាន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ចាត់ការតាមច្បាប់ ៕