ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ សម្រុកចូល​ទីបញ្ជាការ​ទ័ពជើងគោក​ ​

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ សម្រុកចូល​ទីបញ្ជាការ​ទ័ពជើងគោក​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៩ វិច្ឆិកា បាន​លើកគ្នា​សម្រុក​ចូលក្នុង​ទីស្នាក់ការ​កងទ័ពជើងគោក ដោយ​ស្នើ​ដល់​ពួកយោធា​ឱ្យចូល​រួម​ដៃ​ក្នុង​ចលនា​របស់​ពួកគេ ។​អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​គូសបញ្ជាក់ថា ពួក​បាតុករ​បាន​ច្រាន​ទ្វារ​នា​វេលា​ម៉ោង​១២​និង​១០​នាទី​ម៉ោង​ក្នុងស្រុក ហើយ​ពេលនេះ​ស្ថិតនៅក្នុង​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ស្ថិតនៅ កណ្តាល
​ក្រុង​បាងកក ។ អ្នកនាំពាក្យ​បញ្ជាក់ថា ប្រមុខ​កងទ័ពជើងគោក​មិន​នៅក្នុង​ទីបញ្ជាការដ្ឋាន​ឡើយ​នាពេលនោះ ។​
​ការប្រមូលផ្តុំ​មនុស្ស​ធ្វើបាតុកម្ម​ប្រឆាំង​នាយក រដ្ឋមន្ត្រី​ថៃ លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា និង​បងប្រុស​លោក​ថាក់ស៊ីន កើតមាន​ចាប់តាំងពី​១​ខែ​មកហើយ ។ បាតុកម្ម​ទាំងឡាយ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​នា​សប្តាហ៍​នោះ ហើយ​ពួក​បាតុករ​បដិសេធ​មិន​ព្រម​ចរចា​ជាមួយ​លោកស្រី​យី​ង​ឡាក់ ហើយ​លើកគ្នា​នា​ថ្ងៃទី​២៩ វិច្ឆិកា ចូលកាន់​កាប់
​អគារ​រដ្ឋ​ជាច្រើន​ក្នុងនោះ​រួមមាន ក្រសួង​ហិរញ្ញវត្ថុ​ជាដើម ហើយ​លើកគ្នា​ឡោមព័ទ្ធ​ក្រសួង​ជាច្រើន​ទៀត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង ក្រោយនេះ ក្នុងនោះ​មាន​ទីស្នាក់ការ​ប៉ូលិស​ជាតិ​ដែរ ។ នៅ​ទីនោះ​ពួកគេ​បាននាំគ្នា​កាត់ផ្តាច់​ភ្លើងអគ្គិសនី ។​
​ចំណែកឯ​មជ្ឈមណ្ឌល​ទ​ទួល​បន្ទុក​ខាង​រដ្ឋបាល​សន្តិ ភាព និង​របៀបរៀបរយ (CAPO) ចំណុះឱ្យ​កងកម្លាំង​ប៉ូលិស​ថៃ​គូ​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ថា ខ្លួន​នឹង​បន្តធ្វើ​សកម្មភាព​ចាំបាច់​នានា​ដើម្បី​ថែរក្សា    សន្តិភាព និង​របៀបរៀបរយ ក៏ប៉ុន្តែ​ការប្រើប្រាស់​កម្លាំង​នឹងត្រូវ​ចៀសវាង ហើយ​ស្នើឱ្យ​មានការ​អត់ធ្មត់​ខ្លាំង​បំផុត ។ ពួក​អ្នក​ដែល
​ប្រើ​កម្លាំង​លុក​ចូល​ហើយ​បំផ្លាញ​អគារ​រដ្ឋាភិបាល នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។ CAPO នឹង​បញ្ជូន​បណ្តា​តំណាង​ទៅ​ចរចា​ជាមួយ​ពួក​បាតុករ​ដើម្បីឱ្យ​ពួកគេ​ចាក ចេញពី​អគារ​រដ្ឋាភិបាល​ទាំងឡាយ​ដែល​ពួកគេ​កាន់កាប់ ។​
​យោងតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ​ថា ប្រទេស​៥ គឺ​អូស្ត្រាលី កាណាដា ចិន អង់គ្លេស និង​សហរដ្ឋអាមេរិក ព្រមទាំង​សហភាព​អឺរ៉ុប និង​អ​.​ស​.​ប បានចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ដើម្បី​សម្តែង​ពី​ការ​ព្រួយ បារម្ភ​របស់​ពួកគេ​ចំពោះ​សភាពការណ៍​នយោបាយ​នៅ​ថៃ ដោយ​អំពាវនាវ​ឱ្យ​គ្រប់គ្នា​មាន​ភាព​អត់ធ្មត់​ក្នុង​ការប្រើ​កម្លាំង ហើយ​ស្វែងរក​ដំណោះស្រាយ​នយោបាយ ។ ប្រទេស​សរុប​ចំនួន​ជាង​៣០ បានធ្វើការ​ព្រមាន​ចំពោះ​ជនជាតិ​ពួកគេ​ដែល​ស្ថិតនៅ​ប្រទេស​ថៃ ឱ្យ​ចៀសវាង​កុំទៅ​កាន់​កន្លែង​មាន​បាតុកម្ម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya