ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងបូរីព្រីនថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបាន ឲ្យដឹងថា រថយន្តនោះម៉ាកតាកូម៉ា ១បាំងកន្លះ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 2A-2999 ជាកម្មសិទ្ធិរបស់ឈ្មោះ គឹម ស៊ីមន្ថា ភេទស្រី អាយុជាង៥០ឆ្នាំ មានទីលំនៅទីរួមខេត្តស្វាយរៀង ដែលត្រូវបានចោរលួចកាលពីថ្ងៃទី២៧ ខែវិច្ឆិកា។
ជនសង្ស័យដែលជាចោរលួចរថយន្តនោះ គឺជាអ្នកធ្លាប់ស្គាល់ ជាមួយម្ចាស់រថយន្ត ហើយនៅពេលនោះ គេបានខ្ចីរថយន្តជិះតែមួយភ្លែតប៉ុណ្ណោះ ហើយក៏បានលួចយកបាត់រហូតតែម្ដង ។ ពេលនោះដោយសារថយន្ត មានភ្ជាប់ប្រព័ន្ធGPS ទើបម្ចាស់បានដឹងពីទីតាំងដែលចោរយករថយន្តរបស់ខ្លួនមកលាក់ទុក ហើយក៍បានប្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ រហូតបានឃើញ ។ មិនតែប៉ុណ្ណោះ រថយន្តនោះត្រូវបានចោរបិទក្រដាស់ពណ៌សពីបិទលើស្លាកលេខគួរ ឲ្យសង្ស័យ ។ បន្ទាប់មកលោកអធិការបានដាក់កម្លាំងធ្វើការឡោមព័ទ្ធភ្លាមៗ ព្រមទាំងបាន ចាក់សោទ្វារពីខាងក្នុងជាប់ ក្រោយមកកម្លាំងបានឡោមព័ទ្ធបណ្ដើរ និងបានសុំគោលការណ៍ ពីព្រះរាជអាជ្ញា ។ នៅពេលទទួលបានការឯកភាព ក៏ សម្រេចកាត់សោទ្វារផ្ទះនោះតែម្ដង។ ក្រោយពេលកាត់សោទ្វារកម្លាំងបានឃាត់ខ្លួនបុរសជនជាតិចិន៣នាក់ យកទៅសាកសួរ ។
ដែលជនសង្ស័យជា ជនជាតិចិនទាំង៣នាក់នោះមាន ទី១.ឈ្មោះ ឈិន លីហុង អាយុ៤៣ឆ្នាំ, ទី២.ឈ្មោះ ស៊ូ ជូជ្រៀន អាយុ៤០ឆ្នាំ និងទី៣.ឈ្មោះ សោ ឈិនលី អាយុ៣៣ឆ្នាំ ៕