បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី៨នាក់ក្នុងនោះមានតារាចម្រៀងមិនសូវល្បីឈ្មោះ ម្នាក់ប្រចាំផលិតកម្មFIVESTARនិងប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រូវបាននគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តសហការជាមួយនគរបាលក្រុងសិរីសោភ័ណបង្ក្រាប ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងកាន់ដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ កាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៣ នៅចំណុច ក្នុងបន្ទប់ផ្ទះសំណាក់ គោរដ្ឋាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណដើម្បីយក មកសាកសួរនិង ចាត់ចែងតាមនីតិវិធីច្បាប់ ។
ជនសង្ស័យទាំង៨នាក់ ឈ្មោះ ១-ហង្ស សុវណ្ណារ៉ា ហៅតក់ ភេទប្រុស អាយុ២៧ឆ្នាំ ប្រកបមុខរបរជាអ្នកចម្រៀងប្រចាំផលិតកម្មFIVE STAR រាជធានីភ្នំពេញ មានលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ជាប់ចោទពីបទជួញដូរគ្រឿងញៀន, ២-ណី អក្ខរា ភេទប្រុសអាយុ២១ឆ្នាំ ប្រកមុខរបរ សិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ
សម្តេចឳ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ, ៣-ស៊ុំ សាវ៉ាត ភេទប្រុសអាយុ២៧ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុប រស់នៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ៤-ស៊ិន ស្រីភ័ណ្ឌ ភេទស្រី អាយុ២១ឆ្នាំ ប្រកបមុខរបរសំអាងការ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់អូរអំបិល, ៥-សិត ប៊ុននី ភេទស្រី អាយុ២៣ឆ្នាំ
ប្រកបមុខរបរមិនពិតប្រាកដ រស់នៅភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ៦-អេត មិះ ភេទប្រុស អាយុ៣៤ឆ្នាំ ប្រកបមុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ោយតាច្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ, ៧-ឆាង ប្រលិត ភេទប្រុសអាយុ២២ឆ្នាំ ប្រកបមុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិចង្ហា ឃុំចង្ហា ស្រុកអូរជ្រៅ និង៨-ជូ ប៊ុនធៀម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ
មិនពិតប្រាកដ រស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជនសង្ស័យ ទាំង៧នាក់នេះជាប់ចោទពីបទប្រើ ប្រាស់គ្រឿងញៀន៕
» ព័ត៌មានជាតិ » នគរបាលចាប់ឃាត់ ខ្លួនពីបទជួញដូរគ្រឿងញៀន ជាមួយនិងអ្នកប្រើប្រាស់៧នាក់