ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ផ្សឹក​សង្ឃ ២​អង្គ ដែល​លួច​ចេញ​ក្រៅ វត្ដ​ពេលយប់ ​

ផ្សឹក​សង្ឃ ២​អង្គ ដែល​លួច​ចេញ​ក្រៅ វត្ដ​ពេលយប់ ​

ភ្នំពេញ ៖
​កាលពី​ថ្ងៃ ទី​២៨ ខែវិច្ឆិកា ខណៈដែល​លោកសង្ឃ​ទាំង ២​អង្គ នាំគ្នា​ទៅ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​នៅ ក្បែរ​របង​វត្ដ​ទួល​ទំពូង ហើយក៏​ត្រូវ​សមត្ថ កិច្ច​ឃើញ មានការ​សង្ស័យ​ឃាត់​ធ្វើការ​សួរ នាំ​ទើប​បែក​រឿង​។ បន្ទាប់ពី​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា មន្ដ្រី​ធម្មការ ខណ្ឌចំការមន បានធ្វើ​ពិធី​ផ្សឹក​ដើម្បី​ឱ្យទៅ ជា​គ្រហស្ថ​វិញ ហើយ​ក៏បាន
​ដោះលែង​ដោយ មិនមាន​ការចោទប្រកាន់​អ្វី​នោះទេ ។​
​លោកសង្ឃ​ទាំង ២​អង្គ ដែល​សមត្ថកិច្ច ឃាត់ខ្លួន ហើយ​ផ្សឹក​ខាងលើនេះ ត្រូវបាន គេ​ស្គាល់ឈ្មោះ​ទី​១ ចាន់ រតនា អាយុ ២៣ ឆ្នាំ ធ្លាប់​បួស​នៅ​វត្ដ​ទួលប្រាសាទ ស្រុក រមាសហែក ខេត្ដ​ស្វាយរៀង និង​ទី​២​ឈ្មោះ នុស សា​យ័ន្ដ អាយុ ១៩​ឆ្នាំ ធ្លាប់​បួស​នៅ​វត្ដ ឯករាជ្យ ស្រុក​កំពង់ត្របែក ខេត្ដ​ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​វត្ដ​សារាវ័ន្ដ ដែលមាន ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya