កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង១៥នឹង៣០នាទី ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពពីនគរបាលប៉ុស្តិសង្កាត់កំពង់ឆ្នាំងបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីឈ្មោះ ជា សុផានី អាយុ៣១ឆ្នាំ ជាបុគ្គលិក ក្នុងភោជនីយដ្ឋាន៩៨ រស់នៅភូមិទ្រាខាងជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ បានជិះម៉ូតូវីវ៉ាពណ៍ខ្មៅ ស្លាកលេខកំពង់ឆ្នាំង 1C. 7515 ឌុបកូនស្រីអាយុជាង១ឆ្នាំដាក់ពីមុខ បើកក្នុងទិសដៅពីជើងទៅត្បូង សំដៅទៅផ្សារទួលក្រឡាញ់ ។ លុះមក ដល់ចំណុចកើតហេតុ ក៍មានម៉ូតូគុប៧០ ពណ៍ខៀវ ១គ្រឿង ជិះគ្នា៣នាក់ សុទ្ធតែជាសិស្សស្រីៗបើកបរដោយឈ្មោះ អ៊ុន ធារី អាយុ១៧ឆ្នាំរស់នៅភូមិពង្រ ឃុំពង្រ ស្រុករលាប្អៀរ បើកចេញពីមុខហាងកែសម្ភស្សយីហោ កែសម្ភស្សដើម្បីអូន ហើយបានបើកឆ្លងថ្នល់ជាតិពីលិចទៅកើតក្នុងទិសដៅខ្វែងគ្នា ។ ដោយមិនប្រយត្ន័ក៏ត្រូវម៉ូតូវីវ៉ាបុកចំកង់មុខ បណ្តាលឲ្យ ម៉ូតូទាំង២ដួលបោកខ្លួននឹងផ្លូវជាតិរងរបួសទាំងអស់គ្នាតែម្តង ៕