បន្ទាយមានជ័យ ៖ កាលពីរសៀល ថ្ងៃទី២៨ វិច្ឆិកា ២០១៣ បន្ទាប់ពីគេចខ្លួនបានមួយរយៈ។ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យរូបនោះមានឈ្មោះ អៀត វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានប៉ូលិសស្រុកថ្មពួកធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៣ បន្ទាប់ពីជននេះបានប្រើអំពើហឹង្សាដោយវាយតប់ទាត់ធាក់ នឹងប្រើកៅអីវាយទៅលើប្រពន្ធឈ្មោះ យ៉ាន់ សុវិញ អាយុ២០ឆ្នាំ បណ្ដាលឲ្យដួលសន្លប់ និងមានរបួសស្នាមជាំនៅលើភ្នែកខាងឆ្វេង និងគ្រាំធ្លាក់ឈាម បន្ទាប់មកក៏គេចខ្លួនទៅផ្ទះម្ដាយ។ មូលហេតុដែលនាំឲ្យមានអំពើហឹង្សានេះ គឺកើតឡើងដោយសារតែខឹងប្រើប្រពន្ធកោសខ្យល់ឲ្យមិនបាន។
ជនសង្ស័យរូបនេះ ត្រូវជំនាញកសាងសំណុំរឿង និងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី២៨ វិច្ឆិកា ២០១៣នេះ៕ សម្បត្តិ សីហា