ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ខាង​ឆក់​តាម​ទីសាធារណៈ ត្រូវ​ជាប់អន្ទាក់​ប៉ូលិស​ ​

ខាង​ឆក់​តាម​ទីសាធារណៈ ត្រូវ​ជាប់អន្ទាក់​ប៉ូលិស​ ​

ព្រះសីហនុ ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ​២១​ឆ្នាំ មានមុខ​របរ​ជាង​លាបថ្នាំ​ផ្ទះ​មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ចំណែក​ម្នាក់​ដែល​បាន​រត់គេចខ្លួន​។ កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​២៨ វិច្ឆិកា  ខណៈដែល​ជនបរទេស​ម្នាក់​បាន​ចត​ម៉ូតូ​ចោល​នៅ​ចំណុច
​គល់ស្ពាន​ព្រែក​ទប់ ក្បែរ​មាត់សមុទ្រ​ដោយមាន​ទុក​កាបូប​នៅក្នុង​កន្ត្រក​ម៉ូតូ​ផង​នោះ ស្រាប់តែ​យុវជន​សង្ស័យ​ទាំងពីរ​នាក់ បាន​ជិះ​ម៉ូតូ​មក​ជិត ហើយក៏​ឆក់យក​កាបូប​ពី​ម៉ូតូ​ជនបរទេស​នោះ រួច​ជិះ​គេចខ្លួន ប៉ុន្តែ​ភ្លាមៗ​ជនបរទេស​បានឃើញ​ទាន់​ក៏ ជិះ​ម៉ូតូ​ដេញតាម ហើយ​ធាក់​ម៉ូតូ​ជនសង្ស័យ​ផ្តួល និង​ដណ្តើមយក​កាបូប​បានមក​វិញ​។ ពេលនោះ​ជនសង្ស័យ​មានការ​ភ័យ​ស្លន់ស្លោរ ក៏​ទុក​ម៉ូតូ​ចោល ហើយ​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​ស្មៅ កន្ទុយឆ្កែរ តែ​បាន​ប្រមាណ​២​ម៉ោង ក៏ត្រូវ​កម្លាំងចំរុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឡោម​ព័​ទ្ឋ​ចាប់បាន​ម្នាក់ និង​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya