ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ចេញពី​ក្លឹប​រាំ​សប្បាយ​ត្រូវ​ជន​ស៊ីវិល​២​នាក់​ ដកកាំភ្លើង​វាយ​ក្បាល​បែក

ចេញពី​ក្លឹប​រាំ​សប្បាយ​ត្រូវ​ជន​ស៊ីវិល​២​នាក់​ ដកកាំភ្លើង​វាយ​ក្បាល​បែក

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​ទាបភ្លឺ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ត្រង់ចំណុច​ក្លឹប​យ៉ី​ហោ HONEY តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ កែង ផ្លូវ​លេខ​២២៤ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ហេតុការណ៍​មួយ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​កម្លាំង កងរាជអាវុធហត្ថ​ចុះ​អន្តរាគមន៍​ភ្លាមៗ ខណៈដែល​យុវជន​ម្នាក់​បែកក្បាល​ហូរឈាម​ស្រោច​ជោគ​ខ្លួន ព្រោះតែ​ត្រូវ​ជន​ស៊ីវិល​២​នាក់​ដែល​ចូលទៅក្នុង​ក្លឹប​យ៉ី​ហោ HONEY ហើយ​មាន​កាំភ្លើង​បាន​ដកយក​មក​វាយ​ក្បាល​យុវជន ទាំង​មិនដឹង​មូលហេតុ​អ្វី ហើយក៏​គេចខ្លួន​បាត់ស្រមោល​។​
ជនរងគ្រោះ​ឈ្មោះ ម៉េ​ត ផានី អាយុ​២៥​ឆ្នាំ មុខរប​ជាជាង​ភ្លើង ស្នាក់​នៅផ្ទះ​ជូ​ល​ម្តុំ​គីឡូម៉ែត្រ​លេខ​៦ ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគេ​នឹង​មិត្ត​ភ​ក្កិ​ចំនួន​៤​នាក់​ក្នុងនោះ​មាន​ស្រី ម្នាក់​ផងដែរ​បាន​ចូលមក​រាំលេង​កំសាន្ត នៅក្នុង​ក្លឹប​ខាងលើ​ប្រហែលជា​ជិត​មួយ​ម៉ោង​ក៏​ពួកគេ
​ចេញមកក្រៅ​គោលបំណង ត្រឡប់ទៅផ្ទះ​ស្រាប់​តែមាន​ជន​ស៊ីវិល​២​នាក់ ដែល​ទើបតែ​ចេញពី​ក្លឹប​ខាងលើនេះ​ដែក​បាន​ស្ទុះ​យក​កាំភ្លើង​មួយ​ដើម​ចេញពី​ច ង្កោះ​ពួកគេ​មក​វាយ​ទៅលើ​យុ​ជន​ឈ្មោះ ម៉េ​ត ផានី មួយ​ស្នូកកាំភ្លើង បណ្ដាល​ឲ្យ​បែកក្បាល​ហូរឈាម​ពេញ​ខ្លួន​បន្ទាប់មក​ក៏មាន​មិត្ត​ភ​កិ្ក ជនរងគ្រោះ​មកឃាត់​ក៏ត្រូវ​ជនបង្ក​វាយ​ឲ្យ​របួស​ដូចគ្នា​ផងដែរ ហើយ​ជនបង្ក​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya