ភ្នំពេញ៖ កាលពីវេលាម៉ោង២២និង៣០ នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ តាមបណ្ដោយផ្លួវសហព័ន្ធរូស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1EP-1239 បើកបរ ដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរូស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែចង្កូត ម៉ូតូឌ្រឹមសង ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង1A-
6723 បើកបរ ដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា បានប៉ះដៃចង្កូតគ្នាបណ្ដាលឲ្យអ្នកបើកម៉ូតូវីវ៉ារងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកម៉ូតូរងកាខូចខាតទាំងសងខាង៕
» ព័ត៌មានជាតិ » ម៉ូតូប៉ះម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់