កំពត ៖ កាលពីវេលាម៉ោង2និង20នាទីថ្ងៃទី28 ខែវិច្ចិកា ឆ្នាំ2013នៅផ្ទះលោកង៉ែត សាវឿន មន្ត្រីសាលាខេត្តកំពតស្ថិតក្នុងភូមិ1ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
មនុស្ស៣នាក់ញៀនល្បែងត្រូវសមត្ថកិច្ចប៉ូលិសការិយាល័យកណ្ដាលនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពតសហការជាមួយ ប៉ូលិសក្រុងកំពតចាប់ឃាត់ខ្លួនបានខណៈពេលដែលក្រុមញៀនល្បែងកំពុង ធ្វើសកម្មភាពលេងបៀរក្នុងផ្ទះ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធបានបញ្ជាក់ឲ្យដឹងថាជនញៀនល្បែងនេះមានឈ្មោះសាក់ សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ទី២-ឈ្មោះ សៀន មុំ ភេទស្រី អាយុ៤៨ឆ្នាំជាម្ចាស់ផ្ទះត្រូវជាប្រពន្ធលោកង៉ែត សាវឿន មន្ត្រីសាលាខេត្តកំពតមានតួនាទីនាយកចាត់ការគំរោងសាលាខេត្តទី៣-ឈ្មោះឌុប សាវឿន ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីសាលាខេត្តកំពតនិងជាប្រធានការិយាល័យសេដ្ឋកិច្ចរបស់សាលាខេត្តកំពត៕