ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានអន្តរជាតិ » នាយករដ្ឋមន្ដ្រី​យី​ង​ឡាក់​ ឆ្លង​ផុត​ការបោះឆ្នោត​ផ្ដល់​ទំនុក​ចិ​ត្ដ​ ​

នាយករដ្ឋមន្ដ្រី​យី​ង​ឡាក់​ ឆ្លង​ផុត​ការបោះឆ្នោត​ផ្ដល់​ទំនុក​ចិ​ត្ដ​ ​

ប្រធានរដ្ឋសភា​ថៃ លោក Somsak Kiatsuramont កាលពី​ថ្ងៃត្រង់​ថ្ងៃទី​២៨ វិច្ឆិកា បានប្រកាសថា នាយករដ្ឋមន្ដ្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ឆ្លង​ផុត​ការ បោះឆ្នោត​ផ្ដល់​ទំនុក​ចិ​ត្ដ​ក្នុង​សភា​យ៉ាង​ងាយស្រួល​បំផុត ដោយមាន​សំឡេង គាំទ្រ​រហូតដល់​ទៅ ២៩៧ និង​ប្រឆាំង​តែ ១៣៤​ប៉ុណ្ណោះ ។​
​លោក​ស៊ូ ថេប​និយាយថា ការចរចា មិន​នាំមក​នូវ​ផលប្រយោជន៍​ដល់​ក្រុម បាតុករ​រាប់រយ​ពាន់​នាក់​ក្នុង​ការជីក ឫសគល់​ទាំងស្រុង​របស់​របស់​អតីត នាយក រដ្ឋមន្ដ្រី​លោក​ថាក់ស៊ីន​និង​រដ្ឋាភិបាល បច្ចុប្បន្ន ។ លោក​ស៊ូ​ថេប​ក៏បាន​ច្រាន ចោល​នូវ​ការរំលាយ​រដ្ឋសភា​និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នោះដែរ ដែល អាចជួយ​ដល់​បក្សពួក លោក​ថាក់ស៊ីន
វិលត្រឡប់​មកកាន់​អំណាច​តែប៉ុណ្ណោះ ។​
​អ្វីដែល លោក​ស៊ូ​ថេប​ចង់បាន​នា ពេលនេះ​គឺ​រដ្ឋាភិបាល​កើតឡើង​ដោយ ការជ្រើសរើស​តែងតាំង​មិនមែន​ដោយ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ទៀត ឡើយ ។ រាល់​ការបោះឆ្នោត គឺ​គណ បក្ស​ភឿ​ថៃ​ទទួលបាន​ជ័យជម្នះ​ទាំងអស់ ដោយសារតែ​ពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ទាំងអស់​បាន​ស្រឡាញ់​គាំទ្រ​យ៉ាង ខ្លាំង​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ភឿ​ថៃ
។ ដូច្នេះ ទើប​លោក​ស៊ូ​ថេប​មិន​ចង់ឱ្យ​មានការ បោះឆ្នោត​កើតឡើង​ទៀតឡើយ ។​
​លោក​ស៊ូ ថេប បញ្ជាក់ទៀតថា រាល់​ដំណែង​ណាមួយ​ដែល​គ្រប់គ្រង​ដោយ គណបក្ស​ភឿ​ថៃ​គឺ​ត្រូវតែ​រំលាយចោល ទាំងអស់ រួមទាំង​តំណែង​នាយក​រដ្ឋ មន្ដ្រី​ផងដែរ​។ លោក​សន្យាថា ស៊ូស្លាប់ នៅលើ​សមរភូមិ​ប្រសិនបើ​បរាជ័យ ។​
​កន្លងមក នាយករដ្ឋមន្ដ្រី​ថៃ​យី​ង​ឡាក់​បាន​អំពាវនាវ​ដល់​ក្រុមបាតុករ​វិលត្រឡប់ មក​ចរចា​បើ​គ្រប់គ្រង​ទីតាំង​រដ្ឋាភិបាល​បែបនេះ​ធ្វើឱ្យប៉ះពាល់​ដល់ ប្រទេសជាតិ​តែប៉ុណ្ណោះ ។ សកម្មភាព​បែប​នោះ​មិន មាន​អ្នកឈ្នះ​អ្នកចាញ់​នោះឡើយ ហើយ ប្រទេសជាតិ​ត្រូវ​ទទួល​នូវ​ការខាតបង់ យ៉ាង​ធំធេង ។​
មេដឹកនាំ​ក្រុម​អាវ​ក្រហម​ដែល​គាំទ្រ​រដ្ឋា​ភិ បាល​លោកស្រី Thida Thavornseth បានប្រកាសថា​នឹងមាន​មហា​បាតុកម្ម កើតឡើង​នៅ​ចុង​សបា្ដហ៍​នេះ​ជំរុញ​ឱ្យ តុលាការ​កាត់ទោស​ដល់​មេដឹកនាំ​ក្រុម ប្រឆាំង​លោក​ស៊ូ​ថេប​ដែល​ធ្វើឱ្យ​ប្រទេសជាតិ​ចលាចល ។ លោកស្រី​បាន​ចោទ ប្រកាន់​ដល់​លោក​ស៊ូ​ថេប​បំពាន​ច្បាប់ ព្រហ្មទណ្ឌ​ពេលដែល
​គ្រប់គ្រង​ទីតាំង​រដ្ឋា ភិ​បាល​ធ្វើឱ្យ​បុគ្គលិក​មន្ដ្រីរាជការ​ធ្លាក់ ក្នុង​ភាពចលាចល ។​
​មេដឹកនាំ ក្រុម​អាវ​ក្រហម​បញ្ជាក់ថា​ការធ្វើ​មហា​បាតុកម្ម​ខាងមុខ​មាន​ឈ្មោះថា “​សូម​បញ្ឈប់​ការដណ្ដើមយក​ប្រទេស ថៃ​”​។ បាតុកម្ម​ក្រុម​អាវ​ក្រហម​និង​ធ្វើ ឡើង​នៅ​ពហុ​កីឡដ្ឋាន Rajamangala មិន​ចាក​ចេញទៅ​ខាងក្រៅ​នោះឡើយ​។ បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​នឹងធ្វើ ឡើងជា​រៀងរហូត​ប្រសិនបើ​មាន​ការធ្វើ​រដ្ឋប្រហារ​ឬ​បង្កើត​រដ្ឋាភិបាល​គ្មាន ការ បោះឆ្នោត​ជ្រើសរើស​ពី​ប្រជាពលរដ្ឋ​នោះ​។ ចំណែក​មេបញ្ជាការ​កង​ទ័ព​ជើង គោក​ថៃ
​បានប្រកាសថា ទាហាន​នៅតែ រក្សា​គោលជំហរ​កណ្ដាល​ដដែល មិន​គាំទ្រ​ភាគី​ណាមួយ​នោះឡើយ ក្នុង​វិវាទ​នយោបាយ​នោះ ។
​ការធ្វើ មហា​បាតុកម្ម​ពី​សំណាក់​ក្រុម ប្រឆាំង​នៅ​ថៃ កាលពី​ថ្ងៃទី​២៧ វិច្ឆិកា បាន​រាលដាល​ដល់​ក្រៅ​ក្រុង​បាងកកពេល ដែល​ក្រុមបាតុករ​បាន​ប្ដេជ្ញា​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោកស្រី យី​ង​ឡាក់ ។
​បើទោះបី បាតុកម្ម​កើតឡើង​រហូត មកដល់ពេលនេះ​ស្ថិតក្នុង​សន្ដិភាព ប៉ុន្ដែ​មាន​មនុស្ស​ជាច្រើន​បង្ហាញ​ពី​ការ ព្រួយបារម្ភ​ថា បាតុកម្ម​នោះ​អាច​នឹង​បង្ក ឱ្យមាន​អំពើហិង្សា​កើតឡើង ។ មេ​ដឹក នាំ​ក្រុមបាតុករ​លោក​ស៊ូ​ថេប ថង​ស៊ូ​បាន បាន​ជំរុញ​ឱ្យ​ក្រុមបាតុករ​ប្រមូលផ្ដុំ​គ្នា​នៅ ទីតាំង​ការិយាល័យ​ដ៏​ធំ​នៅ​ជាយក្រុង​បាង កក ដែលជា​ទីតាំង​មាន
​ក្រសួង​រដ្ឋា​ភិ បាល​ផងដែរ ។ បាតុកម្ម​ក៏បាន​រាលដាល ដល់​បណ្ដា​ខេត្ដ​នានា​ទូទាំងប្រទេស ។
​នៅ​ថ្ងៃ ទី​២៧ វិច្ឆិកា ក្រុមបាតុករ​បាន ប្រមូល​ផ្ដុំគ្នា​ដង្ហែ​ក្បួន​ទៅកាន់​ក្រសួង​ចំនួន ៤ និង​អគារ​រដ្ឋាភិបាល​១៩​ផ្សេងទៀត​នៅ តាម​បណ្ដា​ខេត្ដ ។​
​មជ្ឈមណ្ឌល ស៊ើប អង្កេត​ពិសេស​របស់​ថៃ​បាន​ជម្លៀស បុគ្គលិក​របស់ខ្លួន​ជាបន្ទាន់​ផងដែរ ខណៈ ដែល​បាតុករ​ជាង​២.០០០​នាក់​សំដៅ​មក ទីតាំង​នៃ​អគារ​របស់ខ្លួន​នោះ ។​
​នៅ​ថ្ងៃ ទី​២៨ វិច្ឆិកា សភា​ថៃ​នឹងធ្វើ ការបោះឆ្នោត​ផ្ដល់​ទំនុកចិត្ដដ​ល់​រដ្ឋា​ភិ បាល​លោកស្រី យី​ង​ឡាក់ ។ ក្រុម​អ្នក វិភាគ​សង្ឃឹមថា គណបក្ស​ភឿ​ថៃ​របស់ លោកស្រី នឹង​ទទួលបាន​ជ័យជម្នះ​ក្នុងការ បោះឆ្នោត​នោះ ។
​បាតុកម្ម កើតឡើង​ដោយសារតែ ច្បាប់​លើកលែងទោស​របស់​គណ​បក្ស ភឿ​ថៃ ដែល​ក្រុមប្រឆាំង​ចាត់ទុកថា ជាសកម្មភាព​ដើម្បី​បើកផ្លូវ​ឱ្យដល់​អ​តី​តៈ នាយករដ្ឋមន្ដ្រី​ថាក់ស៊ីន​វិលត្រឡប់​មក កាន់​ប្រទេស​វិញ ។ ការធ្វើ​មហា​បាតុកម្ម នាពេលនេះ មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ក្រោយ ពី​មហា​បាតុកម្ម​កាលពី​ឆ្នាំ​២០១០ ។​
​ក្រុម បាតុករ​ថៃ​ដែល​ដឹកនាំ​ដោយ​លោក ស៊ូ​ថេប បានប្រកាសថា នឹង​បន្ដ​គ្រប់គ្រង ក្រសួង​នានា​របស់​រដ្ឋាភិបាល​ទាំង​១៤ ក្រសួង​នៅ​ទូទាំងប្រទេស ។ សកម្មភាព របស់​ក្រុមប្រឆាំង​ជា​ឧបសគ្គ​មួយ​ដ៏​ធំធេង ដល់​រដ្ឋាភិបាល​របស់​លោកស្រី​យី​ង​ឡាក់ ហើយ​សកម្មភាព​ប្ដេជ្ញា​គ្រប់គ្រង​ស្ថាប័ន ទាំងនោះ អាច​ជំរុញឱ្យមាន​អំពើហិង្សា​កើតឡើង ។
​លោក​ស៊ូ ថេប ថង​ស៊ូ​បាន បានប្រកាសថា គោលដៅ​នៃ​ការធ្វើ​មហា​បាតុកម្ម​នេះ គឺ​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល ជំនួស​វិញ ដោយ​គណៈកម្មាធិការ​មិន​ឆ្លងកាត់​ការបោះឆ្នោត​ជ្រើសរើស​ពី​ប្រជាពលរដ្ឋ ។ ការផ្លាស់ប្ដូរ​ទាំងនោះ លោក​ស៊ូ​ថេប​ ថា ជាការ​ចាំបាច់​ដើម្បី​ជីក​ទាំង​ឫសគល់ ក្បាលម៉ាស៊ីន​ដឹកនាំ​នយោបាយ​របស់​គណបក្ស​ភឿ​ថៃ និង​បុគ្គល​ដែល
​ជិតស្និទ្ធ​ជា មួយ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ នៅពេលនេះ​បាតុកម្ម​បានកើត​ឡើង​នៅ​៦ ខេត្ដ​-​ក្រុង​ក្នុងប្រទេស​ថៃ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya