ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » អង្គការ​វ៉ា​យ​អេ​ដ ចុះបង្ក្រាប​អ្នកលក់​សត្វព្រៃ​នៅតាម​ផ្សារ និង​ធ្វើ​ការអប់រំ

អង្គការ​វ៉ា​យ​អេ​ដ ចុះបង្ក្រាប​អ្នកលក់​សត្វព្រៃ​នៅតាម​ផ្សារ និង​ធ្វើ​ការអប់រំ

​បាត់ដំបង ៖ សត្វព្រៃ​ជាច្រើន​ក្បាល​ត្រូវគេ​សម្លាប់​ក្នុង​ថ្ងៃ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះដែរ ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត​(​វ៉ា​យ​អេ​ត​) បាន​ចុះទៅ​ផ្សព្វផ្សាយ​ក៏​ដូច​ធ្វើ​ការអប់រំ​អំពើ​ផលប៉ះពាល់​ដល់​ការសម្លាប់​សត្វព្រៃ និង​ធ្វើ​កិច្ចសន្យា​ឈប់​ទិញ​ឬ​លក់​បន្តទៀត និង​រឹបអូស​បាន​សត្វ​ស្លាប​ព្រៃ​ដែល​គេ​សម្លាប់ មាន​មាន់ទឹក ដុំ​ដោ កុក​ត្របក​ត្រពាំង ថ្លុំ ថ្វាង ជិត​២០០​ក្បាល យកទៅ​កប់​ចោល ពេល​កំពុង​លក់​នៅ​ផ្សា​របឹង​ឈូក និង​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​) ក្នុង​ខេត្តបាត់ដំបង​។
​មន្ត្រី​អង្គការ​បាន​ឲ្យ​ដឹងថា សត្វ​ស្លាប​ព្រៃ​ដែល​រឹបអូស​បាន ទី​១-​ឈ្មោះ  ម៉ុ​ន ស្រីរ័ត្ន ហៅ​សោ​ណា​រី អាយុ​២៦​ឆ្នាំ អ្នកលក់​ផ្សា​របឹង​ឈូក ចំនួន​១១៩​ក្បាល មាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​២-​ឈ្មោះ សោម ធឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​នគរបាល​ប៉ុស្តិ៍ មាន​ទីលំនៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត បាត់ដំបង​រឹបអូស​បាន​សត្វ​ចំនួន​១២​ក្បាល នៅ​ចំណុច​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​)​។​ទី​៣​ឈ្មោះ ឈួ​ង ហ៊ួ ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គំ​ពត​អាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់ រឹបអូស​បាន​សត្វ​ចំនួន​៥១​ក្បាល នៅ​ចំណុច​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​)​។ អ្នក​ទាំង​៣​នាក់​បាន​និយាយថា ទើបតែ​លក់បាន​២​បី​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ទិញ​បន្ត​ពី​អ្នកដើរ ចាប់​សម្លាប់​យកមក​ល​ក់​។
​មន្ត្រី​អង្គការ​បាន​ឲ្យ​ដឹង ថា សត្វ​ស្លាប​ព្រៃ​ដែល​រឹបអូស​បាន​សរុប​មាន​ចំនួន​១៨២​ក្បាល ត្រូវបាន​ជីករណ្តៅ​កប់​ចោល ហើយ​អ្នកលក់​សត្វព្រៃ​ទាំង​៣​នាក់ គឺ​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ឈប់​ទិញ​ឬ​លក់​បន្តទៀត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya