ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » សង្គម​ស៊ីវិល ប្រកាស​ពី​ការយក​តម្លៃ​ផ្ញើ​កង់ ម៉ូតូ​ខុសពី​ការកំណត់​របស់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

សង្គម​ស៊ីវិល ប្រកាស​ពី​ការយក​តម្លៃ​ផ្ញើ​កង់ ម៉ូតូ​ខុសពី​ការកំណត់​របស់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

​ភ្នំពេញ​: ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែលជា​អ្នកឃ្លាំមើល​អភិបាលកិច្ច​នៅ​កម្ពុជា បានចេញ​ប្រកាស​ស្តីពី​ការយក​តម្លៃ​ផ្ញើ កង់ ម៉ូតូ ដោយ​ខុសច្បាប់ នៅតាម​ទីផ្សារ​។ នោះ​គឺ​តម្លៃ​ក្នុង​សំបុត្រ​ផ្ញើ​ម៉ូតូ ត្រឹមតែ ៣០០ រៀល ប៉ុន្តែ​ជាក់ស្តែង​អ្នកយក​លុយ​នៅ​កន្លែងផ្ញើម៉ូតូ តាម​ផ្សារ​ទាំងអស់​នៅ​ភ្នំពេញ គឺ​យក ១.០០០ រៀល ក្នុង​ម៉ូតូ​មួយគ្រឿង​។​
សេចក្តីប្រកាស ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញថា ការបន្ត​អនុវត្តន៍​នយោបាយ​កំណែទម្រង់ និង​លើកកម្ពស់​អភិបាលកិច្ច​លើ​គ្រប់​វិស័យ ជាការ​សន្យា​ជា​បន្តបន្ទាប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ហើយ​ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​ង​មើល​ផងដែរ​។​
​សេចក្តីប្រកាស​ដដែល លើកឡើងថា “​យើង​ជា​អង្គការ​សង្គម​ស៊ីវិល ឃ្លាំមើល​អភិបាលកិច្ច​នៅ​កម្ពុជា សង្កេតឃើញថា ការទារ​យក​តម្លៃលើស​ពី​ការកំណត់​ដោយ​រដ្ឋ​ទៅលើ​ការផ្ញើ​កង់​ម៉ូតូ​នៅតាម ទីផ្សារ​នានា​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង​និង​ពុំមាន​វិធានការ ផ្លូវច្បាប់​ណាមួយ​ឡើយ ទៅលើ​ទង្វើ​ខុសច្បាប់​ទាំងអស់នេះ  ក្រោម​ការគ្រប់គ្រង​ដោយ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាជធានី និង​ខេត្ត​នានា​”​។

​សេចក្តីប្រកាស លើកឡើងថា ជាក់ស្តែង ដូចជា​តម្លៃ​ដែល​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានកំណត់​ត្រឹមតែ ៣០០ រៀល​ប៉ុណ្ណោះ ក្នុងការ​ផ្ញើ​ម្តង តែ អាជីវករ​ទាំងនោះ បែរជា​ទារ​យក​ពី​ម្ចាស់ កង់ ម៉ូតូ ក្នុង​ទឹកប្រាក់​ចំនួន​ចាប់ពី ៥០០ ទៅ ១.០០០ រៀល និង​ពេលខ្លះ​ឡើងដល់ ២.០០០ រៀល ទៅវិញ​។ បន្ថែម​ពីលើ​នេះ កន្លែងផ្ញើកង់ ម៉ូតូ​មួយចំនួន បាន​ឈប់​ប្រើប្រាស់​សន្លឹក​ប័ណ្ណ​ផ្ញើ កង់​ម៉ូតូ ដែល​ចេញ​ដោយ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅហើយ ដោយ​ជំនួស​មក​នូវ​សន្លឹក​ប័ណ្ណ​ផ្ញើ កង់​ម៉ូតូ ផលិត​ផ្ទាល់ខ្លួន​ទៅវិញ​។​
​ទង្វើ​បែបនេះ កំពុងតែ​នាំ​ឲ្យ​មហាជន​រាប់លាន​នាក់​មាន​ការមិនសប្បាយចិត្ត និង​ខឹងសម្បា ថែមទាំង​អស់ជំនឿ​លើ​ការអនុវត្តន៍​នីតិ​រដ្ឋបាល​សាធារណៈ​កម្ពុជា​យ៉ាងខ្លាំង ។​
​អង្គការ​សង្គម​ស៊ីវិល ទទូច​ចង់បាន​នូវ​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ស្តារឡើងវិញ នូវ​របៀបរៀបរយ និង​ការអនុវត្តន៍​ច្បាប់​កម្ពុជា ចាប់ពីពេលនេះ​តទៅ​។​
​ប៉ុន្តែ​កន្លងមក អ្នកទទួល​ផ្ញើ​កង់​ម៉ូតូ នៅ​ផ្សារ​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ បាន​ឆ្លើយតប​លើ​ការ​យកលុយ​លើស​ថ្លៃ​សំបុត្រ​ផ្ញើ​ម៉ូតូ​ថា មកពី​ខ្លួន ទទួល​ដេញថ្លៃ​បន្ត​ពី​បី​ត​ពី​អ្នក​ម៉ៅ​ភាស៊ី​ធំ ដូច្នេះ​ត្រូវយក​ថ្លៃ​លើស​តម្លៃ​សំបុត្រ ដើម្បី​បាន​ចំណេញ​។​
​មិនទាន់មាន​ប្រតិកម្ម​បែបណា​ពី​មន្ត្រី​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចំពោះ​លិខិត​អំពាវនាវ​ជា​ចំហរ​របស់​ក្រុម អង្គការ​សង្គម​ស៊ីវិល​ខាងលើនេះ​នៅឡើយ​ទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya