ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​PM​ទំនើង​បាញ់​គំរាម​៣​គ្រាប់​ជនពិការ​និង​ដាក់​ខ្នោះ​នាំមក​ទីបញ្ជាការ​ កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់​

មន្ត្រី​PM​ទំនើង​បាញ់​គំរាម​៣​គ្រាប់​ជនពិការ​និង​ដាក់​ខ្នោះ​នាំមក​ទីបញ្ជាការ​ កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់​

កំពង់ធំ ៖ ហេតុការណ៍​បាញ់​គំរាម​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​សាងសង់​សាលារៀន​ដើម្បី​ឲ្យ​កូនចៅ​រៀនសូត្រ ព្រមទាំង ចាប់​បុរស​ពិការ​ជើង​មួយ​ចំ​ហ៊ាង ដាក់​ខ្នោះ​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ រហូត​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក ខណៈពេលដែល​សាលាស្រុក កំពុងតែ​បើក​វេទិកា​ផ្សព្វផ្សាយ សាធារណៈ​ពិគ្រោះ
​យោល់ ស្តីពី​ការ ធ្វើទុក្ខ​បុ​ម្នេញ ប្រើ​អំណាច​ផ្តាច់ការ អាង​កាំភ្លើង អាង​អំណាច​ចាប់​គ្មាន​ដិ​កា ចង់​ដាក់គុក​អ្នកណា​តាមតែ អំពើ​ចិត្ត​ផង​នោះ​និង​ដែល​ឈានដល់​ការ អស់ជំនឿ​មកលើ គណបក្ស​ថ្នាក់ដឹកនាំ​ស្រុក​មួយចំនួន តែ​បែរជា​លោក សាន ឌឿ​ន បាន​បង្ករ​ភាព​ជ្រួលច្របល់ បណ្តាល​ឲ្យ​មាន ប្រជាពលរដ្ឋ មិន​ពេញចិត្ត​ក៏បាន​លើ​គ្នា​មក​តវ៉ា ។​
ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣​នៅវេលា​ម៉ោង​៩​និង​២០​នាទី នៅ​ចំណុច​សាលារៀន ភូមិ​អង្គ​សែន​ជ័យ ឃុំ​ក្លែង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ពត៌មាន នៅ​កន្លែងកើតហេតុ បាន ឲ្យ​ដឹងថា​នៅ​ថ្ងៃកើតហេតុ ប្រជាពលរដ្ឋ​ចំនួន​៦​ទៅ​៧ បាននាំគ្នា​ទៅ​ជួសជុល​សាលារៀន ដែល​បាន​សាង សង់​រួចមក ហើយ រយះពេល​ជាង​មួយឆ្នាំ និង​មានការ​ធ្លុះ​ធ្លា​ញ រួច​ក៏បាន​នាំគ្នា អា​ក្តា​ដែល​នៅក្នុង បរិវេណ​សាលារៀន ដើម្បី​យក ឈើ​ក្តា មក​ប៉ះ​ពៅ​សាលា​ដែលមាន​ការខូចខាត ស្រាប់តែ​ពេលនោះ​ក៏ ស្រាប់​តែមាន​លោក សាន ឌឿ​ន ជា​មន្ត្រី​កង រាជ​អាវុធហត្ថ​ស្រុក​សណ្តាន់ បាន​សំឡុត​គំរាម​ប្រជាពលរដ្ឋ ថែមទាំង​បាន​ចាប់ម៉ាស៊ីន​របស់​ពួកគាត់​ទុក ក្រោយមក​ក៏ មានការ ឈ្លោះប្រកែក​គ្នា​ហើយ​លោក សាន ឌឿ​ន បាន​បាញ់​គំរាម​ចំនួន​៣​គ្រាប់​មកលើ​ប្រជាពលរដ្ឋ ដែល​បាតដៃ ទទេ រួច​ចាប់​លោក​ឈ្មោះ ហ៊ុន ធី ជា​ជនពិការ​ជើង និង​ជា​អតីតមន្ត្រី​យោធា​ចូលនិវត្តន៍ ដាក់​ខ្នោះ​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ ។​
​ប្រភព​បាន​បន្តថា លុះ​មកដល់​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក ជនរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ប្រព​ន្ឋ​អោយ​មកជួប​ជាបន្ទាន់ ដើម្បី​ដាក់ពាក្យ​បណ្តឹង តែ​ត្រូវបាន​លោក សាន ឌឿ​ន ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ អាង​អំណាច អាង​កាំភ្លើង គំរាមថា បើសិនជា​ប្រព​ន្ឋ​ជនរងគ្រោះ ហ៊ាន​ដាក់​ពាក្យបណ្តឹង និង​បញ្ជូន​ប្តី​របស់គាត់​ឈ្មោះ
ហ៊ុន ធី ជា​ជនពិការ​ជើង និង​ជា​អតីតមន្ត្រី​យោធា​ចូលនិវត្តន៍​ដែលជា​ជនរងគ្រោះ​មក​ខេត្តកំពង់ធំ ។​
​ពាក់​ព័​ន្ឋ​ទៅនឹង ការចោទប្រកាន់​លោក សាន ឌឿ​ន ជា​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​សណ្តាន់​ឈរជើង​នៅ​អូ​ធំ​មិនអាច​ធ្វើការ​ទំនាក់ទំនង​បានទេ ។ លោក លក វង្ស មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ បាន​និយាយថា​រឿង​មន្ត្រី​ក្រោម​ឳ​វាទបាន​ចាញ់​គំរាម​៣​គ្រាប់ និង​ចាប់​ប្រជាពលរដ្ឋ​ដាក់​ខ្នោះ​នោះ​លោក​មិនដឹង​នោះទេ លោក វង្ស
បាន​បញ្ជាក់ថា អា​រឿង​បាញ់​នឹង​វា​ខុស​នឹង​ច្បាប់​ហើយ​បើ​និយាយ​រឿង​ច្បាប់​នោះ តែ​គ្រាន់​ថា យើង​ឈ្លោះទាស់ទែង​គ្នា​ទាំង​លោក ឯង​ទាំង​ខាង​ខ្ញុំ មាន​អាវុធ​នៅ​នឹង​ដៃ​បាញ់​សិន​ហើយ ខឹង​ដែរ​តើ​បើ​គ្នា​គេ​ច្រើន​ហើយគ្នា​តែម្នាក់ឯង​ធ្វើ​ម្តេច​កើត​។​
​លោក ឧ​ត្ត​ម សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា សាច់រឿង​ដែល​បានកើត ឡើង​បាន​បណ្តាលមកពី ប្រជាពលរដ្ឋ​នៅ​តំបន់​ភូមិ អង្គរ​សែន​ជ័យ បានទទួល​ដី​សម្បទាន​ដី​ពី​អ្នកស្រី        ចំនួន ៨០ ម៉ែត្រ រីឯ​កលោក សាន ឌឿ​ន ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ ក៏មាន​ចំការ​នៅជាប់​និង​សាលារៀន​នឹង ហើយក៏​បាន​ឲ្យ​ដី​១០​ម៉ែត្រ​បន្ថែមទៀត សម្រាប់ធ្វើ​សាលារៀន ក្រោយមក​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក៏បាន​សាងសង់​សាលារៀន សម្រាប់​ឲ្យ​កូនចៅ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មកពី​ជិត​ពី​ឆ្ងាយ បាន​រៀនសូត្រ​នៅ​តំបន់​នេះ ដោយសារតែ​មាននៅ​តំបន់​នេះ ដាច់ស្រយាល​ពី​ទីប្រជុំជន ហើយ​សាលារៀន​នេះ​ក៏បាន​សាងសង់​រួចមក​ជាង​មួយឆ្នាំ​ហើយ លុះដល់​ត្រូវ​ថ្ងៃ​ត្រូវ​ភ្លៀង បណ្តាល​ឲ្យ​សាលារៀន​នេះ​មានការ​បាក់​និង​ខូចខាត​ក្តា​ជាង​១០ បន្ទះ លុះដល់​ថ្ងៃកើតហេតុ​ប្រជាពលរដ្ឋ​៦​ទៅ​៧​នាក់ បាននាំគ្នា​មក​ជួសជុល​សាលា តែ​ត្រូវបាន​លោក សាន ឌឿ​ន ជា​មន្ត្រី​កង​រាជ​អា​វុ​អ​ហត្ថ ហាមឃាត់​មិន​ឲ្យ​សាង់សង់ ដោយ​អះអាងថា បាន​សាងសង់​សាលារៀន​ចូល​ដី​របស់គាត់ ៥​ម៉ែត្រ
បន្ថែមទៀត បណ្តាល​ឲ្យ​គាត់ មានការ​ខឹងសម្បា​ឈ្លោះប្រកែក​គ្នា ព្រមទាំង​មាន​ប្រជាពលរដ្ឋ សរុក​មកលើ​លោក សាន ឌឿ​ន ព្រមទាំង​បានធ្វើ​ឲ្យ​មាន​ការបាញ់​៣​គ្រាប់ ដើម្បី​ការពារ ចំណែក​ជនពិការ ឈ្មោះ ហ៊ុន ធី បាន​និយាយថា បើ​ឯង​ខ្លាំង​បាញ់​មក បើ​ចង់​ចាប់ ដាក់​ខ្នោះ​ក៏​ដា​ក់មក ក្រោយមក​ក៏​លោក សាន ឌឿ​ន បានដាក់​ខ្នោះ​ជនពិការ​នោះ​បញ្ជូនមក​ទីបញ្ជាការ​ស្រុក​តែម្តង ។​
​តាម​សេចក្តីរាយការណ៍​កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​សម្របសម្រួល​រួច មក ជនរងគ្រោះ​ពុំ​ហ៊ាន​ប្តឹងផ្តល់​នោះទេ ទោះជា​ដឹងថា ច្បាប់​គ្មាន​ប្រសិទ្ធិភាព ក្នុងការ​ចាត់​វិធា​ចំពោះ​មន្ត្រី​ខូចខិល​​ដើរ​អុកឡុក បង្ករ​ព្យុះភ្លៀង​និង​ជា​អ្នក​កាន់​ច្បាប់​អនុវត្តន៍​ច្បាប់ អង្គុយ​លើ​ច្បាប់ និង​ជា​អ្នក​បំផ្លាញ​សន្លឹកឆ្នោត​ផង​នោះ ជនរងគ្រោះ​បានត្រឹមតែ​ឈឺចិត្ត ដោយ​គ្មាន​សំណង​តបស្នង​នៃ​ជំងឺ​ចិត្ត ក៏បាន​ត្រឡប់មក​ភូមិ​វិញ តែ​កំហឹង​របស់​ប្រជា ពលរដ្ឋ បានកើត​ការមិន​ពេញចិត្ត ចំពោះ​អំពើ​អយុត្តិធម៌ របស់លោក សាន ឌឿ​ន បាន​ប្រព្រឹត្ត​មកលើ ប្រជាពលរដ្ឋ
ស្លូតត្រង់​ដោយ​គ្មាន​ផ្លូវ​ស៊ូ ក៏បាន​ផ្ទុះ​កំហឹង​ធ្លាយ​បែក​រឿង​ទាមទារ​ឲ្យ​លោក អ៊ុន បុត្ត អភិបាលស្រុក​សណ្តាន់​ដោះស្រាយ  និង​រក​យុត្ត​ធម៌​ឲ្យ​ពួកគាត់ ក្រោយមក​លោក​អភិបាលស្រុក បាន​បញ្ជា​ឲ្យ​កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​សណ្តាន់​ចុះទៅ​កន្លែងកើតហេតុ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ខណៈពេល​ដែលមាន
​ប្រជាពលរដ្ឋ ជាច្រើន​នាក់ មក​កកកុញ​អង្គុយ​រងចាំ​រង​ដំណោះស្រាយ ។​
​ពាក់​ព័​ន្ឋ​ទៅ​បញ្ហារ ការបាញ់បោះ​សេរី គំរាម​សំលាប់​ប្រជាពលរដ្ឋ អាង​អំណាច អាង​អាវុធ​បង្ករ​ព្យុះភ្លៀង​នេះ គេ​សង្កេត​រងចាំ​មើលថា តើ​លោក សៅ សុខា បញ្ជាការកងរាជអាវុធ ហត្ថ លើ​ផ្ទៃ​ប្រទេស មាន​ចំណាត់ការ​ដូចម្តេច ចំពោះ​លោក សាន ឌឿ​ន ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ​ទំនើង​៕​    ​    ​ដោយ  អួ​ង សុផាត 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya