ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » អំណោយ​សប្បុរស ត្រូវបាន​លោក​អ៊ុំ សុផល អធិការ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត យកទៅ​ចែកជូន ជនក្រីក្រ ចាស់ ជរា​ ​

អំណោយ​សប្បុរស ត្រូវបាន​លោក​អ៊ុំ សុផល អធិការ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត យកទៅ​ចែកជូន ជនក្រីក្រ ចាស់ ជរា​ ​

ប៉ោយប៉ែត​៖    ​ជនក្រីក្រ​ចាស់ជរា កំសត់​គ្មាន​ទីពឹង​ចំនួន​២៦​គ្រួសារ ដែលមាន​អាយុ​ចាប់ពី​៦៥ ឆ្នាំ​រហូត ដល់​អាយុ​១០០​ឆ្នាំ មាន​ខ្លះ​ពិការ​ដៃជើង និង​ភ្នែក បានទទួល​អំណោយ​សប្បុរសជន  ពី​ក្រុមអាជីវករ លក់ដូរ​នៅ​ក្រុង​ប៉ោយប៉ែត​កាលពី​រសៀល​ថ្ងៃទី ២៧ ខែ វិឆ្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​គេហដ្ឋាន របស់លោក ធី ស្នា ស្ថិតក្នុង​ភូមិ​បា​លិ
​លេ​យ្យ​២ សង្កាត់ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ​។​
​    ​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​ទាំង​២៦​គ្រួសារ ទាំងនោះ​មកពី​ភូមិ​នានា​ក្នុង​ក្រុង​ប៉ោយ​ប៉ត ពួកគាត់​បានទទួល អំណោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​មួយ​បាវ ស្មើរ​និង​៥០​គីឡូ​ទឹកដោះគោ​២​កំប៉ុង តែ មួយកញ្ចប់ ស្ករស​១​កញ្ចប់ មី​ចេង​១​កញ្ចប់ អំបិល​១​កញ្ចប់ ទឹកត្រី​១​យួ ខ្លាញ់​១​ដប់  ត្រី ខ ២​កំប៉ុង​មី មួយ​កេស ទឹក​សុ​ទ្ឋ​១​យួ ទឹកក្រូច​២​ដប សម្លៀកបំពាក់​សុ​រប​ទាំងអស់ ចំនួន​១៦ មុខ ព្រមទាំង​ថវិការ​ក្នុង​មួយ​គ្រួសារ​ទទួលបាន ចំនួន​១០​ម៉ឺន​រៀល​ផងដែរ​។​
​    ​ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ចាស់ជរា​ក្រីក្រ លោក អ៊ុំ សុផល​អធិការ ប៉ូលិស ក្រុង​ប៉ោយប៉ែត មាន​ប្រសា​ស​ន៏​ថា  អំណោយ​ទាំងនេះ គឺជា​ទឹកចិត្ត​សប្បុរស​ធ​ម៏​ពិតៗ ដែល​កើតចេញ ពី​ទឹកចិត្ត​ដ៏​ជ្រះថ្លា​របស់​បងប្អូន ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត ហើយ​បាន​ប្រគល់ជូន​ដល់ដៃ ប្រជាពលរដ្ឋ​ក្រីក្រ ពិតប្រាកដ​ចំ​គោលដៅ ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ​ឬ​បក្សពួក​អ្វី​ឡើយ​។​
​    ​សប្បុរសជន​ដែល​បាន​បរិច្ចាក ថវិការ​ផ្ទាល់ខ្លួន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​២៦​គ្រួសារ ខាងលើ​រួមមាន​លោក ធី ស្នា និង​ភរិយា លោក ឡាយ អ៊ុយ និង​ភរិយា ព្រមទាំង​អាជីវករ មួយចំនួនទៀត ក្រោម​ការផ្តួចផ្តើម​គំ​និត្យ និង​ដឹកនាំ​ដោយ​លោក​អ៊ុំ សុផល ។​ការជួយ​សង្គ្រោះ​ដល់ ចាស់ជរា ក្រីក្រ គ្មាន​ទីពឹង​និង​មាន​ធ្វើជា​បន្តបន្ទាប់​ទៀត បើ​បងប្អូន​ណា​មាន​សណ្តាន​ចិត្ត ចង់​ធ្វើបុណ្យ ទាន ជួយ​ដល់​ប្រជាពលរដ្ឋ ក្រី ក្រ ពិតៗ​ដែលជា​មនុស្ស​កំស​ត់គ្មា​ន​ញាត​សណ្តាន សូម​ទាកទង លោក​អធិការ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត សូម​អគុណ​៕​ដោយ ខៀវ បូរី
​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya