ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្មេងប្រុសម្នាក់បានវង្វេងបងស្រីរបស់គេ ពេលដែលបងស្រីនាំគេទៅសាលារៀនបាក់ទូក ។
ប្រភពពីអ្នកនៅកន្លែងកើតហេតុបាន ឲ្យដឹងថា ក្មេងប្រុសដែលវងេ្វងបងស្រីនោះឈ្មោះ សំណាង មានបងស្រីឈ្មោះស្រីនាង រៀននៅសាលាបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ពេលដែលដើរមករៀននោះមិនដឹងជាយ៉ាងម៉េចស្រាប់តែគេឃើញក្មេងប្រុស ដើរយំតែម្នាក់ឯងធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅ តាមផ្លូវលេខផ្លូវ១៦៩ ជាផ្លូវដែលក្មេងប្រុសនោះដើររកបងស្រី ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចសង្កាត់វាល់វង់មកជួយស្វែងរក និងផ្សព្វផ្សាយរកសាច់ញាតិ ៕