ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលាផ្លូវបែកជាប្រាំ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
តាមប្រភពពីនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ បុរសម្នាក់ឈ្មោះ ហួត ឈុយ អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៥E1 ផ្លូវលេខ៤៣០ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរបើកបររថយន្ត បានមកដាក់ពាក្យបណ្តឹងថា រូបគាត់បានបាត់ម៉ូតូមួយគ្រឿង និងកង់មួយគ្រឿង កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា
ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ៤៥E1 ផ្លូវលេខ៤៣០ ក្រុម២០ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ ពេលដែលបាត់នោះ គាត់មិនបានមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនោះទេ លុះពេលដែលគាត់ តាមឃ្លាំមើលជារៀងរាល់ថ្ងៃទើបប្រទះឃើញម៉ូតូនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយក៏បានមកប្តឹងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យ ខៀវ សំណាង ដោយមានវត្ថុតាង គឺម៉ូតូជាប់នៅខ្លួន ។ ករណីជនសង្ស័យខៀវសំណាង បានសារភាពនេះ សមត្ថកិច្ចបានឲ្យជនសង្ស័យចង្អុលបង្ហាញ អ្នកដែលយកម៉ូតូមកលក់ឲ្យ តើទីតាំងនៅឯណា បើរកឃើញនោះ ខៀវ សំណាង មានស្ថានទម្ងន់ទោសស្រាល តែបើរកមិនឃើញទេ ជនសង្ស័យអាចប្រឈមចំពោះមុខច្បាប់ ៕
» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ពីបទទទួលផលចោរ