ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ជំងឺ​អុតក្តាម​ឆ្លង​ពី​គោក្របី​តើ​ត​មាន​លើ​ប្រជាពលរដ្ឋ ១២០ គ្រួសារ​

ជំងឺ​អុតក្តាម​ឆ្លង​ពី​គោក្របី​តើ​ត​មាន​លើ​ប្រជាពលរដ្ឋ ១២០ គ្រួសារ​

​ក្រចេះ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​១២០​គ្រួសា​នៅ​ភូមិ​កំពង់​រទេះ​ឃុំ​បឹង​ចារ ស្រុក​សំបូរ​ខេត្តក្រចេះ​រង​នៅ​ភាពភ័យខ្លាច​អំពីរ​ជំងឺ​ម្បា​ង​ដែល​ពូក​គាត់​ហៅ ថា​ជំងឺ​អុតក្តាម​កន្លងមក​ជំងឺ​នេះ​តើ​ត​មាន​ឡើង​តែ​ចំពោះ​គោក្របី​ប៉ុណ្ណោះ តែ​មកដល់​បច្ចុប្បន្ននេះ​ស្រាប់តែ​ជំងឺ​នេះ​មក​កើតមាន​ដល់​ពួកគាត់​ពេញទាំងភូមិ​តែម្តង បើតាម​ប្រសាសន៍​របស់លោក វិត​ណំ មេភូមិ​កំពង​រទេះ​បាន​រៀប រាប់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ដឹងថា​រូបលោក​នឹង​ប្រពន្ធ​កូន​ទាំង​គ្រូ​សារ ក៏មាន​ជំងឺ​អុតក្តាម​ពុំទាន់​ជា​ដែរ​ព្រមទាំង​ប្រជាពលរដ្ឋ​របស់គាត់ ១២០​គ្រួសារ​ត្រូវ​កើត​ជំងឺ​នេះ​ទាំងអស់គ្នា​ហើយ​ពួកគាត់​នៅក្នុង​តំបន់​នេះ​ជា​តំបន់​ដាច់​ស្រ​យ៉ា​លពី​ទី​រួម​ខេត្តក្រចេះ​និង ភាគច្រើន​សុទ្ធតែ​អ្នក​ទីទាល់ក្រ ខ្វះខាត​យ៉ាងខ្លាំង​ដូចជា​មណ្ឌល​សុខភាព​នៅ​ឆ្ងាយ​ជួប​ការលំបាក់​ក្នុងការ​ធ្វើ ដំណើរ​តាម​ទូក​កាណូត​ទៅដល់​មណ្ឌល​សុខភាព​ម្តងៗ​អស់​រយៈពេល​ជិត​២​ម៉ោង​ទើប​ទៅដល់។

លោក វិត​ណំ បាន​បន្តទៀតថា​អាកា​រៈ​ជំងឺ​ប្រជាពលរដ្ឋ ដែល​កើតមាន​ក្នុង​ពេលនេះ​គាត់​បាន​រាយ​កាយ​ទៅ​លោក ហ៊ុល​សឿង​មេឃុំ បឹង​ចារ​សែរ តែ​ពុំទាន់​ឃើញ​មាន​លោក​គ្រួ​ពេទ្យ​ឬក៏​ថ្នាក់លើ​មកជួយ​ពួកគាត់​នៅឡើយ អស់​រយៈពេល​មួយខែ​ជាង​ហើយ ដូច្នេះហើយ​ពួកគាត់​សូម​ផ្តាំផ្ញើ​តាមរយៈ​កាសែត​អរិយធម៌​ជួយ​ចុះផ្សាយ​ជួន​ដំណឹង​ដល់​ក្រសួងសុខាភិបាល​ឬក៏ ស​មេ្ត​ច​តេ​ជោ​ហ៊ុនសែន មេត្តា​ចុះជួយ​ពួកគាត់​ផង​។​
​លោក វិត​ណំ បានបញ្ជាក់   ថា​ចប់​តាំង លោក​ហេង ស៊ីថា អភិបាលស្រុក​សំបូរ​មកកាន់​តំ ណែ​ង​អស់​រយៈពេល​មួយ​អា​ណាត់​មកហើយ ពួកគាត់​ពុំដែល​ឃើញ​លោក​អភិបាល ស្រុក​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​របស់​ពួក​កាត់​ម្តងណា​ឡើយ​៕ដោយ​៖ ឌឹ​ម​សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya