ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​.​អា​រក​សម្លាប់​ក្មេងស្រី​ក្នុងព្រៃ​ជា​សង្សារ​

ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​.​អា​រក​សម្លាប់​ក្មេងស្រី​ក្នុងព្រៃ​ជា​សង្សារ​

​ខេត្តសៀមរាប ៖ ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់ ដោយ​អារ​.​កនៅ​ក្នុងព្រៃ​ឧទ្យាន​ជាតិ​អង្គរ ត្រូវបាន​សមត្ថកិច្ច​វែកមុខ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នៅក្នុង​បន្ទប់​ជួល​ផ្ទះ​២៤​ម៉ោង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៧ វិច្ឆិកា ស្ថិតក្នុង​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។​
​ចំណែក​ជន​ម្នាក់ទៀត ត្រូវបាន​ខាង​នគរ​ការិយាល័យ​បាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត ជា​អ្នក​ចាប់ខ្លួន ។ រីឯ​ស្ត្រី​រងគ្រោះ​ក៏ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​គឺ​ឈ្មោះ ផល សា​វន ហៅ​រី​ណា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ម្នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៧ វិច្ឆិកា ឈ្មោះ រ៉េត សុភា​រម្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រះ​ដាក ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប គឺជា​អ្នកដៃដល់ ហើយ​ត្រូវជា​សង្សារ​ស្ត្រី​រងគ្រោះ​ផង តែ​ខ្លួន​បាន​ស្រឡាញ់​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ មុំ ហៅ​ពិសី អាយុ​២១​ឆ្នាំ ធ្វើការ​នៅ​ភោជនីយដ្ឋាន​ជំនោរ​ធម្មជាតិ ។ ចំណែក​ជន​ម្នាក់ទៀត​ដែល​នគរបាល​ចាប់ខ្លួន​ឈ្មោះ រស់ ស៊ីណា ហៅ​ស៊ឺ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប (​អ្នក​រួមគំនិត​) រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ។​ជាមួយនឹង​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មានកាំបិត​ចិតបន្លែ​ដង​ឈើ​១ ម៉ូតូ​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ពាក់​ស្លាក​លេខ សៀមរាប 1O-4883 និង​កូនសោ​មួយចំនួន ។​
​លោក​មេបញ្ជាការរង ថ្លែងថា ចំពោះ​ឈ្មោះ រ៉េត សុភា​រម្យ ដែលជា​ជនដៃដល់​សារភាពថា ខ្លួន​ពិតជា​អ្នក​សម្លាប់​សង្សារ​ប្រាកដ​មែន ពេល​ខ្លួន​ខ្ញុំ​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ទៅដល់​ចំណុច​ខាងលើ ក៏​ចាប់​សក់​សង្សារ​ទាញ​មក​ក្រោយ​រួច​យក​កាំបិត​ចិតបន្លែ​ដង​ឈើ​មក​អារ​.​ក សម្លាប់​ភ្លាមៗ ដោយ​ឈ្មោះ ស៊ឺ​ជា​អ្នក​ជួយ​ចាប់ បន្ទាប់មក​ទើប​នាំគ្នា​ជិះ​ម៉ូតូ​ម្នា​ក់មួយ​ចេញទៅ​បាត់ ។ លុះ​ស្អែក​ឡើង​រូបគេ​ឃើញ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅដល់​ផ្ទះជួល​គេ​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya