ស្វាយរៀង ៖ នៅព្រឹកថ្ងៃនេះ ចាប់តាំងពីម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេច ក្រុងបាវិត ខេត្តស្វាយរៀង កម្មកររោងចក្រជីងផូផលិតខោអាវធំប្រមាណជិត១០០០នាក់បាននាំគ្នា ធ្វើកូដកម្មតវ៉ាបិទផ្លូវជាតិលេខ១ ដោយទាមទារលក្ខខណ្ឌមួយចំណុចដែលកម្មករ និងថៅកែរោងចក្រមិនទាន់ដោះស្រាយរួចរាល់ ។
តាមអោយដឹងពីកម្មករ ការតវ៉ាខាងលើបណ្តាលឲ្យស្ទះចរាចរណ៍មានរថយន្តនិងម៉ូតូជាច្រើន គ្រឿងត្រូវក្រុមកម្មករស្ទាក់មិនឲ្យធ្វើដំណើរធ្វើឲ្យអ្នកដំណើរ កកស្ទះចម្ងាយជាង២គីឡូម៉ែត្រ ដែលរហូតមកដល់ម៉ោង៩ព្រឹកថ្ងៃដដែលនេះក្រុមកម្មករអ្នកតវ៉ាមិន ទាន់បើកផ្លូវឲ្យចរាចរណ៍វិញនៅឡើយទេ ។
តាមការឲ្យដឹងពីកម្មករដែលមក តវ៉ាខាងលើបានឲ្យអរិយធម៌ដឹងថា ពួកគាត់មកតវ៉ានេះគឺទាមទារលក្ខខណ្ឌ១ចំណុចទៀតដែលក្រុមកម្មករ និងថៅកែមិនទាន់ត្រូវរ៉ូវគ្នា គឺកម្មករទាមទារមិនឲ្យកាត់ប្រាក់រង្វាន់កម្មករនៅថ្ងៃធ្វើកូដកម្ម នេះ ៕