កំពង់ស្ពឺ៖ ថ្ងៃទី២៧ វិច្ឆិកា ២០១៣ ព្រះចៅអធិការវត្តព្រះពុទ្ឋមានសិរី ព្រះនាម សាន តេង ព្រះជន្ម៦១ព្រះវស្សា ត្រូវបានគេប្រទះឃើញសុគតនៅក្នុងវត្ត នៅក្នុងភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ។
ករណីនេះមិនមែនជាឃាតកម្មដោយគំនុំនោះទេ តែជាករណីប្លន់អារកសម្លាប់ ដោយសារក្រុមចោរប្លន់ សង្ស័យព្រះចៅអធិការមានលុយច្រើន ព្រោះទើបមានប្រជាពុទ្ឋបរិស័ទដង្ហែអង្គកឋិនទាន ប៉ុន្តែលុយដែលបានទទួលពីអង្គកឋិនទាននោះ ព្រះចៅអធិការបានយកទៅសងជាងសាងសង់ព្រះវិហារអស់ហើយ ។
ស្នងការរងនគរ និងជាប្រធានការិយា ល័យកណ្ដាលយុត្ដិធម៌ ខេត្ដកំពង់ស្ពឺលោក ឧត្ដមសេនីយ៍ សោម តារា បានបញ្ជាក់តាម ទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ ថា មនុស្ស ២នាក់ត្រូវបានឃាត់ ខ្លួន ពីសំណាក់កម្លាំងនគរបាលរបស់លោក ម្នាក់ជាសង្ឃបួសនៅក្នុងវត្ដ ព្រះពុទ្ធមាន សេរី និងម្នាក់ទៀតជាកូនប្រុស ជុំវិញការ ធ្វើគតព្រះចៅអធិការវត្ដ ។ យ៉ាងណាក៏ ដោយថា តើជនសង្ស័យទាំង ២នាក់ អាច ជាប់ពាក់ព័ន្ធនឹងការធ្វើគត ព្រះចៅអធិការ វត្ដខាងលើនេះឬយ៉ាងណានោះ ត្រូវបាន លោក សោម តារា មិនទាន់អាចបញ្ជាក់នៅ ឡើយទេ ដោយសារតែនៅពេលនេះកម្លាំង នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌរបស់លោក កំពុងតែធ្វើការយ៉ាងញាប់ដៃញាប់ជើង សួរនាំពួកគេទាំង២នាក់៕