ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​បុក​អ្នកជិះ​ម៉ូតូ ​ស្លាប់​ពីរ​នាក់​របួសធ្ងន់​ម្នាក់​ ​

ឡាន​បុក​អ្នកជិះ​ម៉ូតូ ​ស្លាប់​ពីរ​នាក់​របួសធ្ងន់​ម្នាក់​ ​

ក្រចេះ ៖ កាលពី​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា វេលា​ម៉ោង​៧​និង​១០​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​លូ​ធារាសាស្ត្រ ក្នុងភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។
​នគរបាល ចរាចរណ៍​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាត់​បង់ជីវិត​មានឈ្មោះ ឈ្មោះ យ៉ា​ត ម៉ូ​ហាំ អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម និង​ឈ្មោះ ម៉ែត សំណាង អាយុ​១៧​ឆ្នាំ អ្នក​ទាំងពី​រស់នៅ​ភូមិ​ភូមិ​ថ្ពង ឃុំ​ស្នួល ។ ចំណែក​បុរស​រងរបួស​ម្នាក់ ទៀត​ឈ្មោះ​ម៉ន ប៉ាង អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ
​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម​។​
​ជន រងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រួស ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ  ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ត្រូវ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-1098 ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​បុក បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​ក​ន្លែ​កើតហេតុ និង​ម្នាក់ទៀត​របួសធ្ងន់​៕ ឌឹម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya