ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ជនសង្ស័យ ២​នាក់ ឆក់​ទូរស័ព្ទ តាមផ្លូវ​ត្រូវ​ប៉ូលិស​ក្របួច ​

ជនសង្ស័យ ២​នាក់ ឆក់​ទូរស័ព្ទ តាមផ្លូវ​ត្រូវ​ប៉ូលិស​ក្របួច ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២២​និង​៤០ នាទី​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៤៨០ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។ ជនសង្ស័យ​២​នាក់ របរ​រកស៊ី​ឆក់ របស់ទ្រព្យ​អ្នកដំណើរ តាម​ដងផ្លូវ ត្រូវអស់​លក្ខណ៍ ខណ​: នគរបាល ប៉ុស្តិ៍​ទូល​ទំពូង​ទី​២ ឃាត់ខ្លួន ពេលដែល ពួកគេ​ជិះ ម៉ូតូ​គុប​ជ្រុង មួយគ្រឿង ធ្វើ​សកម្មភាព​ឆក​ទូរស័ព្ទដៃ ពី​នារី​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ អាយ​ខុន​មួយគ្រឿង តាមផ្លូវ តែ​មិនបាន​សម្រេច ។​
​នាយ​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​២ លោក អ៊ឹង ដា​រ៉ា បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ នុត សុភា អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​១១១ ស្ថិតក្នុង​សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌដង្កោ និង​ម្នាក់ទៀត ឈ្មោះ ហេង គីម អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​លេខ​២០៩ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។ ចំណែក
​នារី​រងគ្រោះ ឈ្មោះ អេង ម៉េង​សៀង អាយុ​២០​ឆ្នាំ ស្នាក់នៅ​ម្ដុំ​កន្លែងកើតហេតុ ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​យក ជនសង្ស័យ​ទាំង​២​នាក់ និង​នារី​រងគ្រោះ ទៅ​ទីស្នាក់ការ​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​ដើម្បី​សួរនាំ និង​បញ្ចូនទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន កសាង​សំណុំរឿង ផ្ដន្ទា​ទោល​តាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya