ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» Breaking News, ព័ត៌មានជាតិ » អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​បិទ​កុងត្រូលជជុះ​ សមត្ថកិច្ច​ណា​ដាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​ ​

អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​បិទ​កុងត្រូលជជុះ​ សមត្ថកិច្ច​ណា​ដាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​ ​

បន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៣ អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​ដែល​ទើប​កាន់តំណែង បានប្រកាស​បិទ​កុងត្រូលជជុះ​និង​គំរាម​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​នៅតែ​បន្ត​ដាក់​ត្រូវ​បញ្ជូនទៅ​តុលាការ ក្នុង​វេទិការ​ផ្សព្វផ្សាយ​សាធារណៈ​និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយ​មាន​ជ​យ័​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទ្រាស់​ស្រុក​ស្វាយចេក​ដើម្បី​លាតត្រដាង​ពី​លទ្ធផល​ការងារ​រយៈពេល​៩​ខែ​ដើមឆ្នាំ​របស់​រដ្ឋបាលខេត្ត ។​ ​បន្ទាប់ពី​ការលើកឡើង​ពី​សមិទ្ធិផល​នានា​របស់​ខេត្ត​ដែល​សំរេចបាន​សំរាប់​៩​ខែ​ដើម​ឆ្នាំនេះ និង​ការប្រកាស​បិទ​កុងត្រូលជជុះ លោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ពី​បញ្ហា​សេវា​រដ្ឋបាល​សាធារណៈ​គ្រប់ផ្នែក ទាំង​ការយឺតយ៉ាវ  និង​ការ​ថ្នាំងថ្នាក់​ដល់​ពលរដ្ឋ​តាមរយៈ​ការ​យកលុយ​លើសពី​ច្បាប់​កំណត់​។​លោក​បាន​មានប្រសាសន៍​បន្ថែមថា ក្រោម
​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​បានធ្វើ​ការកែទម្រង់​ស៊ីជម្រៅ​ដោយ​ដាក់​កញ្ចក់​ឆ្លុះ​មើល​ខ្លួនឯង ។
​ជាមួយនិង​ការកែរ​ទម្រង់​នេះ​ប្រជាពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ប្តឹង​ដល់​មន្ត្រី​ដែល​បំរើ​ដល់​សេវា​រដ្ឋបាល​សាធារណៈ​ទាំងអស់​ដែល​បាន​ប្រព្រឹត្តល្មើស​និង​ច្បាប់​ដោយ​ទារ​យក​កម្រៃ​ក្រៅផ្លូវការ​ណ៍​។​
​លោក​បាន​បន្ត​ដោយ​បញ្ជាក់​ផងដែរ​ថា​ខេត្ត​បន្ទាយ​មាន​ជ​យ័​ទើបតែ​រួច​ផុតពី​ការយាយី​របស់​ទឹកជំនន់​ដូច្នេះ​រាល់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​មួយចំនួន​ត្រូវ​រង​ការ​ខូច​ខាត់​ក្នុងនោះ​ផ្លូវថ្នល់​មួយចំនួន​ត្រូវ​ធ្វើការ​ស្តារឡើងវិញ​ជាបន្ទាន់​ដ​ម្បី​សំរួល​ដល់​ការដឹកជញ្ជូន​កសិផល​របស់​ប្រជាកសិករ​។​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​របស់​ស្រុក ក្រុង ត្រូវ​ទទួល​នូវ​ភារៈ​ក្នុងការ
​មើលផ្លូវ​ដែល​ខូច ហើយ​កុំ​មើល​តែ​ផ្លូវ​ខូច​កុំ​ភ្លេច​មើល​កុងត្រូលជជុះ​ក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន​ផង​។​បើសិនជា​កុងត្រូលជជុះ​កើតមាន​ក្នុងស្រុក ក្រុង ណា ហើយ​សមត្ថកិច្ច​ខាង​ណា​ជា​អ្នក​ដាក់​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ហើយ​បើសិនជា​ចាប់បាន​គឺ​ត្រូវ​បញ្ជូនទៅ​តុលាការ​៕​    ​ដោយៈ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya