ឧត្តរមានជ័យ ៖ តាចាស់ល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ ៨ឆ្នាំ បានសម្រេច៣ដង។
ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ ក្មេងស្រី ហើយបុរសចំណាស់ល្មោភកាម សារភាពថា គាត់បានលួងលោមក្មេងស្រីរងគ្រោះ ឲ្យទៅលេងផ្ទះ និងចាប់បីយកទៅរំលោភហើយឲ្យលុយ ៥០០រៀលពេលរំលោភម្តង។
បើតាមប្រភពបានបញ្ជាក់ថា បុរសល្មោភកាមខាងលើមានឈ្មោះ យាន់ ម៉ុង អាយុ ៥៦ឆ្នាំ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរំលោភក្មេងស្រីរងគ្រោះ ជាអនីតិជនឈ្មោះ ស.ផ.ល អាយុ ៨ឆ្នាំ រស់នៅក្បែរផ្ទះជនសង្ស័យ។ កុមារីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យាន់ ម៉ុង បានលួងលោមចាប់រំលោភ នាងបានសម្រេចចំនួន ២ដងរួចមកហើយ នៅពេលម្ដាយឪពុកមិននៅ និងគំរាមមិនឲ្យប្រាប់អ្នកណាឡើយ។
លើកចុងក្រោយបន្ទាប់ពីកុមារីចេញពីរៀន ជនសង្ស័យក៏បានហៅនាង ទៅផ្ទះរបស់គេដោយចាប់រំលោភ បានសម្រេចជាលើកទី៣ ហើយបានបែកការណ៍ ដោយសារម្ដាយកុមារីរងគ្រោះ ឃើញកូនមានសភាពស្លេកខ្លាំង ក៏សួរនាំកូនស្រីបានដឹងរឿងរួចហើយ ទើបទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថិចឃាត់ខ្លួនជនសង្ស័យភ្លាម៕