ភ្នំពេញ ៖ នៅថ្ងៃទី២៦ វិច្ឆិកា ការិយាលយ័ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជួនបុរសជនជាតិអង់គ្លេសម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ករណីចរាចរណ៍លុយក្លែងក្លាយ។ បុរសអង់គ្លេសរូបនោះមានឈ្មោះ MO HAMED JAMEEL អាយុ៥៧ឆ្នាំ មុខរបរអ្នក គួកជេរដីនឹងផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៣០៤ សណ្ឋាគារ COZYNA ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លុះពេលជនល្មើសវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក៏បាននាំយកប្រាក់ចំនួន៥ម៉ឺនដុល្លារ និងប្រាក់ឥណ្ឌាចំនួន១០លានរ៉ូពីមកជាមួយផង ហើយសុទ្ឋតែក្រដាសប្រាក់ក្លែងក្លាយ៕