ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ខ្ចី​ម៉ូតូ​យកទៅ​បញ្ចាំ ​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ខ្ចី​ម៉ូតូ​យកទៅ​បញ្ចាំ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។ ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ប្រាក់ វិសាល ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់ នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​-​ក្រុង តាខ្មៅ ខេត្ដ​កណ្ដាល ។​
​ចំណែក យុវជន​ដែល​រងគ្រោះ​ចាញ់ បោក​មិ​ត្ដ​ភក្ដិ​ឈ្មោះ ហ៊រ សុភ​ក្ដ្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ​ស្នាក់នៅ​ភូមិ សង្កាត់​ជាមួយគ្នា ។ ម៉ូតូ​ដែល​ជនសង្ស័យ ឈ្មោះ ប្រាក់ វិសាល យកទៅ​បញ្ចាំ​នោះ ម៉ាក​អាយ​ខន ពណ៌​ក្រហម លា​យស​ពាក់ ស្លាក​លេខ​កណ្ដាល 1S-2393 ។​
​ជន​រង គ្រោះ​សុភ​ក្ដ្រា​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៣​ជនសង្ស័យ​ត្រូវជា​មិ​ត្ដ​ភក្ដិ​រស់ នៅ​ភូមិ​ស្រុក​ជាមួយគ្នា​បានមក​ខ្ចី​ម៉ូតូ​ថា​យកទៅ​ឌុប​ស្រី​ស្នេហ​ពី ផ្ទះសំណាក់​ស៊ីន សាន នៅ​ក្រុង​តាខ្មៅ​យកទៅ​ផ្ទះ ។
ដំបូង ឡើយ​គេ​ក៏​មិន​ចង់ឱ្យ​ដែរ ប៉ុន្ដែ​ដោយ ជនសង្ស័យ​អង្វរ​ពេក​ទើប​សម្រេច​ចិ​ត្ដ​ឱ្យ​ដោយ​ជនសង្ស័យ​សន្យាថា ទៅ​យ៉ាងយូរ ១៥​ទៅ​២០​នាទី​នឹង​ត្រឡប់​មកវិញហើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya