ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមកម្មករកម្មការិនីទាំងអស់មិន ទាន់ហ៊ានចូលធ្វើការវិញនៅឡើយទេ បើ ទោះបីជាមានការធានាពីមន្ដ្រីជំនាញ របស់មជ្ឈមណ្ឌលវិស្វកម្មនិងបច្ចេក ទេសក៏ដោយ ។
រោងចក្រ កាត់ដេរស៊ាវគិញមានទីតាំង ស្ថិតនៅផ្លូវច្រកចូលសាកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូងក្នុងភូមិខ្វា សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
កម្មការិនីម្នាក់បានប្រាប់ឱ្យដឹងកាលពីម្សិលមិញនេះថាកម្មករអត់ ចូលធ្វើការ ៣-៤ថ្ងៃមកហើយពីព្រោះភ័យខ្លាចបាក់ ស្រុតអគាររោងចក្រហើយអគាររោង ចក្រនេះបានប្រេះស្រាំរង្គើនៅជាន់ទី២តាំង ពីថ្ងៃសុក្រសបា្ដហ៍មុនម្លេះពេលនោះកម្មករ ទាំងអស់នាំគ្នារត់ចុះប្រសេចប្រសាច ស្ទើរលស់ព្រលឹងគ្រប់ៗគ្នា ។ កម្មការិនី ដដែលបន្ដឱ្យដឹងទៀតថា អគារជាន់ទី ៣មានតុកាត់ក្រណាត់និងម៉ាស៊ីនដេរជាច្រើនគ្រឿងហើយពេលកម្មករយើង ដំណើរការម៉ាស៊ីនដេរអគារជាន់ទី២ ចាប់ផ្ដើមញ័ររង្គើតែម្ដងគួរឱ្យបារម្ភបំផុត ហើយនៅតាមជញ្ជាំងរោងចក្រវិញ ឃើញមានស្នាមប្រេះស្រាំដែលជាហេតុនាំឱ្យកម្មករមិនហ៊ានឡើងទៅលើ ជាន់ទី២នោះទៀតបានទេ ។
ក្រុម កម្មករ-កម្មការិនីបានមកជួប ប្រជុំគ្នាកាលពីរសៀលម្សិលមិញខ្លះឈរ នៅខាងក្រៅរោងចក្រនិងខ្លះទៀតឈរនៅខាងក្នុងរោងចក្រតាមការណែនាំ របស់មន្ដ្រីវិស្វកម្មជំនាញប្រាប់និងពន្យល់ឱ្យ ចូលធ្វើការនៅព្រឹកថ្ងៃទី២៧វិច្ឆិកានេះ។ ប៉ុន្ដែកម្មករកម្មការិនីរោងចក្រស៊ាវគិញ នៅតែបដិសេធមិនព្រមចូលធ្វើការវិញឡើយពីព្រោះកម្មករនៅតែមាន អារម្មណ៍ ភិតភ័យខ្លាចក្រែងអគារនេះបាក់ស្រុត ជាយថាហេតុទោះបីជាមានការធានាពីអាជ្ញាធរក៏ដោយ ។
ខណៈនោះ ដែរកម្មការិនីម្នាក់ក៏ប្រាប់ឱ្យដឹងដែរថា ថៅកែរោងចក្រស៊ាវគិញ បង្ខំឱ្យកម្មករចូលធ្វើការវិញនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បើមិនដូច្នោះទេថៅ កែរោងចក្រនឹងកាត់លុយនិងលុយព្រីម ទាំងអស់នៅក្នុងខែនេះ ។
នៅក្នុង កិច្ចព្រមព្រៀងនោះក៏បានសុំឱ្យកម្មករនិយោជិតចូលធ្វើការវិញតាម ផ្នែករៀងៗខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ព្រឹកនេះ តាមពេលវេលា និង បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនហើយ ប្រសិនបើជាថ្ងៃក្រោយបងប្អូនកម្មករ និយោជិតទាំងអស់មានគ្រោះថ្នាក់ដោយសារបាក់ស្រុតដំបូលអគារនោះក្រុម ហ៊ុននឹងទទួលខុសត្រូវទាំងស្រុង
ចំពោះ ហេតុការណ៍នេះ ៕
» ព័ត៌មានជាតិ » កម្មករភ័យ ព្រោះអគារជាន់ទី២ រោងចក្រកាត់ដេរស៊ាវគិញរង្គើប្រេះស្រាំ