ក្រចេះ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ស្លាប់ពាក់កណ្តាលផ្លូវពេលដឹកយកទៅមន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយរវាងរថយន្ដនិងម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិបុស្សយាយឡា ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ដក្រចេះ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើឈ្មោះ រ៉េត បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត ឈ្មោះ សៀង យាង រងរបួសធ្ងន់ហើយ ត្រូវបានរថយន្ដសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្ដ តែអកុសលក៏បានស្លាប់នៅពាក់កណ្ដាលផ្លូវបុរសរងគ្រោះទាំងពីរនាក់នេះ រស់ក្នុងភូមិ ស្នួល ឃុំស្នួលស្រុកស្នួល ខេត្ដក្រចេះ ។
នគរបាល បានបន្ដថា គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះគឺបង្កឡើងដោយ រថយន្ដដឹកត្រីម៉ាកកាមរី ស៊េរី៩៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2D-2461 បើកបរពីលិចទៅកើត ។ លុះមកដល់ កើតហេតុស្រាប់តែរថយន្ដមួយគ្រឿង នេះរេចង្កូតទៅបុកម៉ូតូដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតដេកសន្លប់ នៅក្នុងថ្លុកឈាម ។
បន្ទាប់ ពីកើតហេតុរួចអ្នកបើកបរក៏បានរត់គេចខ្លួនដោយបន្សល់ទុកស្ដ្រីជា ប្រពន្ធនៅនឹងកន្លែងហើយត្រូវបាននគរ បាលនាំខ្លួនមកសាកសួរ ។ ចំណែកបុរស ដែលបានរត់គេចខ្លួនបន្ទាប់ពីកើតហេតុរួចឈ្មោះ ម៉ុង បូរ៉ា អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ។
ទាំង រថយន្ដបង្ក និងម៉ូតូរងគ្រោះត្រូវ បានសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូស្លាប់បុរស២នាក់យ៉ាងអណោចអធ័ម