ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ចូល​សារភាព​ទោសកំហុស​នៅថ្ងៃនេះ​ហើយ ក្រោយ​ក្រសួងបរិស្ថាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ស្ដ្រី​ដែល​សម្លាប់​សត្វព្រៃ​បង្ហោះ​តាម Youtube និង​ប្តី​ដែលជា​អ្នក​ថត

ចូល​សារភាព​ទោសកំហុស​នៅថ្ងៃនេះ​ហើយ ក្រោយ​ក្រសួងបរិស្ថាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ស្ដ្រី​ដែល​សម្លាប់​សត្វព្រៃ​បង្ហោះ​តាម Youtube និង​ប្តី​ដែលជា​អ្នក​ថត

(ភ្នំពេញ)៖ នៅ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រី​ដែល​បានសម្លាប់​សត្វព្រៃ​ជាច្រើន​ប្រភេទ យក​ធ្វើជា​ម្ហូប​ហើយ​បង្ហោះ​តាម Youtube និង​ប្តី​របស់​នាង​ដែលជា​អ្នក​ថត​នោះ បាន​ចូលមក​ក្រសួងបរិស្ថាន​ហើយ ដើម្បី​សារភាព​ទោសកំហុស ដែល​រូបគេ​បាន​ប្រព្រឹត្ត​កន្លងមក។

ការ​ចូលមក​សារភាព​ទោសកំហុស​របស់​ស្ដ្រី​រូបនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ក្រសួងបរិស្ថាន ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ អំពើ​ទង្វើ​របស់​ស្ដ្រី​ស្រស់​សោភា​រូបនេះ។

ស្ត្រី​រូបនេះ និង​ប្តី​របស់​នាង​បាន​សារភាពថា សត្វ​ទាំងនោះ​មិនមែន​ពួកគេ​ជា​អ្នក​សម្លាប់​ឡើយ ពោល​ទិញ​ត​ពី​គេ ហើយ​យកមក​ថត​វីដេអូ និង​រូបភាព​ដើម្បី​បង្ហោះ​តាម Toutube និង Facebook គោលបំណង​ស្វែងរក​ថវិកា​តែប៉ុណ្ណោះ។ នៅ​រសៀល​ថ្ងៃនេះ ពួកគេ​ទាំង២នាក់ បានធ្វើ​កិច្ចសន្យា​នៅ​ចំពោះមុខ​មន្ត្រី​ក្រសួងបរិស្ថាន​ពី​ទោសកំហុស​របស់​ពួកគេ ហើយនឹង​បញ្ឈប់​ទង្វើ​បែបនេះ​ទៅទៀត។

សូមបញ្ជាក់ថា ស្ត្រី​រូបនេះ បាន​បង្កើត​ទំព័រ Youtube មួយ​ឈ្មោះ «Natural Life TV» ហើយ​បានបង្ហាញ​សកម្មភាព​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ មាន​សត្វ​ខ្លះ​ជា​ប្រភេទ​សត្វ​កម្រ​ថែមទៀត​មក​បង្ហោះ​លើ​ទំព័រ Youtube របស់​នាង។ ការ​បង្ហោះ​នេះ គឺមាន​គោលបំណង​ស្វែងរក​ការមើល​ឲ្យ​បាន​ច្រើន ដើម្បី​ទទួលបាន​ថវិកា​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​តាមរយៈ​ក្រុមហ៊ុន Google៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya