ឧត្តរមានជ័យ ៖ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិថ្មី ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
អាជីវករកាប់ជ្រូកមួយរូបនៅស្រុកអន្លង់វែងត្រូវបានជនសង្ស័យ ទូរស័ព្ទហៅឲ្យទៅទិញជ្រូក លុះដល់កន្លែងស្ងាត់ជនសង្ស័យបានធ្វើសកម្មភាពយកកាំភ្លើងខ្លីភ្ជង់ និងព្រនង់វាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកហូរឈាម។
បើតាមសម្តីជនរងគ្រោះនៅ មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងបានឲ្យដឹងថា រូបគាត់មានឈ្មោះ ងួន សុខហេង ភេទប្រុស អាយុ៤០ឆ្នាំ ជាអាជីវករកាប់ជ្រូកក្នុងស្រុកអន្លង់វែង ។
ក្នុងហេតុការណ៍នេះសមត្ថកិច្ច នគរបាលស្រុកត្រពាំងប្រាសាទកំពុងសែ្វងរកចាប់ខ្លួនជនសង្ស័យទាំង២ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖ សម្បត្តិ សីហា