ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចមុខបណ្ណាល័យ ហ៊ុន សែន ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
បុរសម្នាក់ព្រោះតែផឹកទឹកត្នោកជូររហូតដល់ស្រវឹងជោកជាំបាត់បង់ ស្មារតី បានបើកម៉ូតូមកដល់បណ្ណាល័យហ៊ុនសែនទៅមុខលែងរួចក៏ ប្រាស់ខ្លួនដេកទៅលើចិញ្ជើមផ្លូវ ហើយក៏ត្រូវចោរខ្ទើយ២នាក់តែងខ្លួនជាស្រីស្អាតមកបំបោសអង្អែល លើបុរសរូបនោះ រួចបន្លំលួចសោម៉ូតូជិះគេចខ្លួនបាត់តែម្ដង ។
ជនរងគ្រោះឈ្មោះ សេង សុធានី ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករដេគ័រផ្កា ស្នាក់នៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ មិនចាំស្លាកលេខ ព្រោះតែស្រវឹងស្រាជោកជាំបាត់បង់ស្មារតី ៕
» ព័ត៌មានជាតិ » ចោរខ្ទើយ២នាក់លួចបន្លំយកម៉ូតូទៅបាត់ ពេលបុរសនោះស្រវឹង