ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ឃើញ​ប្ដី​រៀបការ​ជាមួយ​ស្រី​ថ្មី​ មក​អុកឡុក​ដល់​រោងការ​ ​

ឃើញ​ប្ដី​រៀបការ​ជាមួយ​ស្រី​ថ្មី​ មក​អុកឡុក​ដល់​រោងការ​ ​

បាត់ដំបង ៖ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅក្នុង​ភូមិ​បឹង​អំពិល ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្ដ​បាត់ដំបង ។​
​ស្ដ្រី ប្រពន្ធដើម​ឈ្មោះ​គិត សិរី​ផល្លី​កា អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មួយ រស់នៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់ អង្រែ​ក្រោម ខណ្ឌមានជ័យ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នាង​បាន​មើល​ហ្វេ​ស​ប៊ុ​ក​ឃើញ​កូនក្រមុំ​ថ្មី​ឈ្មោះ​ឆ​.​ស​.​ជ​.​ត អាយុ​១៦​ឆ្នាំ បង្ហោះ រូបភាព​និង​ជូនដំណឹង​ចំពោះ​ការ​រៀបការ​ជាមួយ​ប្ដី​ខ្លួន​ឈ្មោះ​ប៉ាង ថ្លៃថ្លា អាយុ​៣៣ ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ខេត្ដ​ស្វាយ រៀង ហើយ​បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​៨៩ បេ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ហើយ​អាពាហ៍ពិពាហ៍​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​បឹង​អំពិល ឃុំ​ស្ដៅ ស្រុក រតនមណ្ឌល ខេត្ដ​បាត់ដំបង ។ បន្ទាប់ពី បានឃើញ​និង​ដឹង​ដូច្នេះ​នាង​ជា​ប្រពន្ធ ដើម​បានដាក់​ពាក្យបណ្ដឹង​មក​អាជ្ញាធរ​ភូមិ​ឃុំ​សុំ​ផ្អាក​មិនឱ្យ​រៀប មង្គលការ
​ព្រោះ​សំណុំរឿង​លែងលះ​មិនទាន់​ដាច់ស្រេច​កាលពី​ឆ្នាំ​២០១០ ។ នាង​ជា​ប្រពន្ធ​បញ្ជាក់ ថា ក្រោយ​រៀបការ​នាង​មានកូន​ស្រី​ម្នាក់ អាយុ​១​ឆ្នាំ​ដែល​កាលនោះ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់​ឱ្យ បុរស ជា​ប្ដី​បង់ថ្លៃ​អាហារកិច្ច​ដល់​កូនស្រី​៥០ ដុល្លារ​ក្នុង​មួយខែ​រហូតដល់​អាយុ​៦​ឆ្នាំ ។ លុះ ដល់​អាយុ​ពី​៦​ឆ្នាំ​ដល់​១៨​ឆ្នាំ ត្រូវ​បង់ ១០០​ដុល្លារ​ក្នុង​មួយខែ ។ ប៉ុន្ដែ​នាង​បាន​ប្ដឹង​ជំទាស់​ចំពោះ​ការសម្រេច​របស់​តុលាការ​ហើយ​ប្ដឹង ជំទាស់​ទៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​៨ ខែ វិច្ឆិកា ឆ្នាំ​២០១៣ មិនទាន់​សម្រេច​នៅឡើយ ដូច្នេះ​ប្ដី​របស់ នាង​មិនទាន់​អាច​រៀបការ​បានទេ ។​
​ពាក់ព័ន្ធ ករណីនេះ​លោក នួន សាន ព្រះរាជអាជ្ញា​ខេត្ដ​បាត់ដំបង​បាន​មាន ប្រសាសន៍ថា ករណី​ប្រពន្ធដើម​មក​អុកឡុ​ករោងការ​នៅ​ចំណុច​ភូមិ​បឹង​អំពិល នោះ​ភាគី​ខាង​ប្រុស​មិនមាន​កំហុស​ខាង ផ្លូវច្បាប់​ទេ ហើយ​សមត្ថកិច្ច​គួរតែ​អនុញ្ញាត​ឱ្យ​រោងការ​នោះ​ដំណើរការ​វិញ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya