ភ្នំពេញ៖ក្រោយពីជាប់ងារជាតារាស្រីមេម៉ាយរូបស្រស់ អស់រយៈពេលជាច្រើនឆ្នាំមក នាង កែវនីសា តែងជួបប្រទះនូវបញ្ហារឿងអាស្រូវស្នេហា ដោយមានពាក្យចចាមអារ៉ាមពីពន្លឺស្នេហាថ្មីជាហូរហែ។ ប៉ុន្តែរឿងដែលគេបានដឹងច្បាស់នាអំឡុងពេលចុងក្រោយនេះ គឺទំនាក់ទំស្នេហ៍ថ្មោងថ្មី រវាងនាងជាមួយនឹងលោក លឹមជាឡាយ។ខណៈដែលមហាជនកំពុងតែដាក់ការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើព័ត៌មានពីទំនាក់ទំនងស្នេហ៍របស់អ្នកមេម៉ាយរូបនេះជាមួយបុរសសង្ហាលោកលឹម ជាឡាយដែលគេសង្ឃឹមថា អាចឈានដល់ចំណងអាពាហ៍ពិពាហ៍ជាលើកទី២ ក្នុងពេលខាងមុខនោះក៏ស្រាប់តែធ្លាយព័ត៌មានថ្មីមួយទៀត មកថាបច្ចុប្បន្ននាងកំពុងតែមានលោកមន្ត្រីធំ
សម្បូរទ្រព្យស្តុក ជិះរថយន្តសេរីទំនើប Lexus LX 570 មា្នក់ តាមប្រទាក់យកបេះដូងតារាស្រីរូបនេះមកធ្វើជាម្ចាស់ស្នេហ៍។
បើយោងតាមប្រភពដែលលេចឮចេញពីរង្វង់អ្នកសិល្បៈបានទម្លាយមកថា លោកមន្ត្រីធំមានងារ ជាឯកឧត្តមហើយសព្វថ្ងៃកំពុងតែបម្រើការងារនៅក្នុងស្ថាប័នរដ្ឋាភិបាលម្នាក់នោះគឺបានតាមសុំស្នេហ៍នាង កែវ នីសា ជាយូរឆ្នាំមកហើយ ។ ប៉ុន្តែកាលពីមុននោះមិនមានប្រភពណាមួយ បានដឹងនិងចាប់អារម្មណ៍ទៅលើរឿងនេះទេទើបតែអំឡុងពេលថ្មីៗកន្លងមកនេះ ក៏លេចមុខលោកមន្ត្រីធំរូបនោះតាមស្នេហ៍ប្រកិតក្នុងរូបភាពបិទបាំងបំផុត។
ប្រភពនោះបាននិយាយបន្តថាបច្ចុប្បន្នមន្ត្រីម្នាក់នេះ បាននឹងកំពុងតែព្យាយាមតាមថ្ពក់យកបេះដូងរបស់តារាស្រី នាង កែវ នីសា យ៉ាងប្រកៀកបំផុតខណៈដំណឹងស្នេហ៍រវាងនាង ជាមួយលោក លឹម ជាឡាយ កំពុងតែស្ថិតនៅក្នុង
លំហតែលតោលពុំទាន់ឃើញពន្លឺលេចឡើងច្បាស់លាស់នៅឡើយ។ បុរសដែលកំពុងតែប៉ុនប៉ងតាមថ្ពក់ទាញបេះដូង នាង កែវ នីសា ម្នាក់នេះមានវ័យប្រហែលជា៣៨ ឆ្នាំហើយក៏ជាអ្នកសម្បូរទ្រព្យ និងប្រើប្រាស់ សំភារៈដែលមានតម្លែថ្លៃៗទៀតផងព្រោះសព្វថ្ងៃគេ គឺជាមន្ត្រីនៅក្នុងក្រសួងមួយតែមិនត្រូវបានប្រភពទម្លាយឱ្យដឹង ថាជាក្រសួងអ្វីនោះឡើយ។
ក្រោយពេលកាត់ផ្តាច់ចំណងស្នេហ៍ជាមួយអាណិកជនខ្មែរ នៅអាមេរិករយៈពេលជិត ៦ឆ្នាំមកនេះ នាង កែវ នីសា តែងបានរងដោយព្យុះភ្លៀងព័ត៌មាន អំពីជីវិតស្នេហាក្រៅឆាក ជាបន្តបន្ទាប់ដោយល្បីថា មានបុរសចម្រុះឋានៈជាច្រើន ទាំងក្នុង និងក្រៅប្រទេសចោមសុំស្នេហ៍នាងមិនដាច់ ។
ជុំវិញការលើកបែបនេះសារព័ត៌មានអរិយធម៌មិនទាន់ទំនាក់ទនងទីអ្នកមេម៉ាយ កែវ នីសា ដើម្បីសុំការបំភ្លឺនៅឡើយទេ ដោយទូរស័ព្ទតែគ្មានអ្នកទទួល ៕
» ព័ត៌មានជាតិ » អ្នកមេម៉ាយ កែវ នីសា មានមន្ត្រីធំម្នាក់តាមថ្ពក់បេះដូង