ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ចោរ​ចូល​លួច​ទ្រព្យសម្បត្ដិ​ភ្ញៀវ ក្នុង​សណ្ឋាគារ​ទន្លេសេកុង​ ​

ចោរ​ចូល​លួច​ទ្រព្យសម្បត្ដិ​ភ្ញៀវ ក្នុង​សណ្ឋាគារ​ទន្លេសេកុង​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជនរងគ្រោះ កំពុង​ដេកលក់​ស្កប់ស្កល់ ស្រាប់តែ​ឮ សំឡេង​ទ្វារភ្លាមនោះ​ស្ដ្រី​រងគ្រោះ​ក៏បាន ក្រោកពីដំណេក ប្រទះឃើញ​ជនសង្ស័យ ម្នាក់​កំពុងតែ​ឆ្កឹះ​ទ្វារ​បន្ទប់​របស់ខ្លួន និង ចូលមកក្នុង​បន្ទប់ ទើប​ប្ដី​របស់គាត់​បាន ស្ទុះ​ទៅ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ភេទ​ស្រី ។​
​ភ្ញៀវ​២​នាក់​ប្ដី​ប្រពន្ធ​ដែល​បានមក​ស្នាក់នៅ​សណ្ឋាគារ​ទន្លេសេកុង ដែល​ស្ថិតនៅ​អគារ​លេខ​៧៧ ផ្លូវ​លេខ ២២៥ កែង​ផ្លូវ​លេខ​១២២ ក្រុមទី​១៨ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ត្រូវបាន​ចោរ​គាស់​ទ្វារ​ចូលក្នុង​បន្ទប់ សណ្ឋាគារ​លួច​ទ្រព្យសម្បត្ដិ ហើយ​ម្ចាស់ សណ្ឋាគារ​ទន្លេសេកុង​បែរជា​មិន​ទទួល ខុសត្រូវ​ពី​ការបាត់បង់​ទ្រព្យសម្បត្ដិ​របស់ ភ្ញៀវ​ទៅវិញ ។​
សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដេប៉ូ​៣ បានឱ្យដឹងថា ជនរងគ្រោះ​ត្រូវ​ចោរ​ចូល លួច​ទ្រព្យសម្បត្ដិ​ក្នុង​បន្ទប់​សណ្ឋាគារ ទន្លេសេកុង មានឈ្មោះ​ស្រេង ស្រីអូន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ និង​ប្ដី​ឈ្មោះ​លន់ ហឿន អាយុ​៥២​ឆ្នាំ ជា​នាយប៉ុស្ដិ៍​ស្វាយ ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ដ​កំពង់ចាម ។​
​ជន​រង គ្រោះ​បានបញ្ជាក់​ទៀតថា ខ្លួន​ធ្លាប់​មក​ស្នាក់នៅ​សណ្ឋាគារ​ទន្លេសេកុង ជាច្រើន​មកហើយ មិន​នឹកស្មានថា ប​ច្ចុប្បន្ន​មាន​អសន្ដិសុខ ចោរ​គាស់​ទ្វារ ចូល លួច​ទ្រព្យសម្បត្ដិ ហើយ​ពេលដែល​គាត់ ២​នាក់​ប្ដី​ប្រពន្ធ​ចាប់ចោរ​ប្រគល់ឱ្យ​សមត្ថ កិច្ច​ក្នុង​បទល្មើស​ជាក់ស្ដែង ស្រាប់តែ ម្ចាស់​សណ្ឋាគារ​ទន្លេសេកុង​មិនបាន​ទទួល ខុសត្រូវ​សំណង​ទៅលើ​ការបាត់​ចិ​ញ្ជៀ​ន ១​វង់ ដែលមាន​តម្លៃ​១​លាន​៤​សែន​រៀល នេះឡើយ ។​
ជនសង្ស័យ​មានឈ្មោះ​កែវ ស្រី​លក្ខណ៍ អាយុ​១៧​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្លូវលំ ក្រុង​តាខ្មៅ ខេត្ដ កណ្ដាល ។ បន្ទាប់ពី​ជនរងគ្រោះ​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច រឹបអូស​បាន​នូវ សម្ភារ​មួយចំនួន ដែល​ជនសង្ស័យ​ទុក ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​គាស់​ទ្វារ បន្ទប់​សណ្ឋាគារ​ទន្លេសេកុង​ចូល​លួច ទ្រព្យសម្បត្ដិ​ភ្ញៀវ​មានដូចជា ដែក​ស្ដើង សំប៉ែត​មុខស្រួច​ចំនួន​២, ដង្កាប់​មុខ ស្រួច​ចំនួន​, កូន​កាំបិតកៃ​ចំនួន​១, ទួ​ណឺ វិ​ស​ចំនួន​១ និង​កូនសោ​សម្រាប់​ចាក់​បន្ទប់​ចំនួន​២ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya