ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » បាតុកម្មអហិង្សា CNRP មិន​ប៉ះពាល់​ភ្ញៀវទេសចរ​ទេ ​

បាតុកម្មអហិង្សា CNRP មិន​ប៉ះពាល់​ភ្ញៀវទេសចរ​ទេ ​

នំពេញ​៖  នៅ​ព្រឹក​ថ្ងៃទី ២៦​ខែវិច្ឆិកា​ថា បាតុកម្ម​របស់​គណបក្ស សង្គ្រោះ​ជាតិ (CNRP) នឹងមិន​ប៉ះពាល់​ដល់ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ម​កម​ទស្សនា​រមណី ដ្ឋា​ន​ប្រ​វត្ថិ សាស្ត្រ​អង្គរ​ដែល​ស្ថិត នៅក្នុង​ទឹកដី​ខេត្តសៀមរាប នោះទេ ប្រសិនបើ​បាតុកម្ម​ធ្វើឡើង ក្នុង​រូបភាព​អហិង្សា​។​
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ ដែល​បម្រុង​ចូលរួម ក្នុង​បាតុកម្ម​របស់​គណបក្ស សង្គ្រោះ​ជាតិ​នៅ ថ្ងៃទី​១០​ខែធ្នូ​ខាងមុខនេះ ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ធ្វើ​យ៉ាង កុំ​ឲ្យ បាត់បង​សណ្ដាប់ធ្នាប់
ក្នុងនាម​កម្ពុជា​ប្រទេស ប្រជាធិបតេយ្យ​។​
​សូមបញ្ជាក់ថា បាតុកម្ម​របស់ គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប ចំ​ថ្ងៃ​ទិវា​សិទ្ធ មនុស្ស​អន្តរជាតិ ១០​ធ្នូ ក្រោម​បរិបទ​នៃ​ការមិន​ទទួល យក​លទ្ធផល បោះឆ្នោត និង​ទាមទារ​ឲ្យ​មាន​កែទម្រង់ ការបោះឆ្នោត​នៅ​កម្ពុជា​។ តែយ៉ាងណា ក៏ដោយ​សម្រាប់ បាតុកម្ម​របស់ គណបក្ស​សង្គ្រោះ ជាតិ​គេ​នៅ​មិនទាន់​ដឹងថា គណបក្ស​មួយ​នេះ យក​ទីតាំង​កន្លែង​ណា ក្នុង​ខេត្តសៀមរាប ជា​កន្លែង​បាតុកម្ម​នោះទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya