ភ្នំពេញ ៖ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ បានឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន៥នាក់ ស្ថិតនៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា ស្ដុបទួលទំពូង ផ្លូវលេខ១៦៣ កែងមហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
កម្លាំងសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌ស៧កញ្ចប់ ក្នុងនោះកញ្ចប់ធំ២ និងតូច ៥ ម៉ូតូម៉ាកSL២គ្រឿង ជញ្ជីងថ្លឹងមួយ និងទូរស័ព្ទដៃចំនួន៩គ្រឿង ព្រមទាំងឧបករណ៍សេពគ្រឿងញៀន មួយចំនួនទៀត ។
ប្រភព បន្តទៀតថា ជនសង្ស័យទាំង៥នាក់មានឈ្មោះ ទី១-ហាក់ ភារម្យ អាយុ៣០ឆ្នាំ, ទី- កែវ សុភក្ដ្រ អាយុ៣៤ឆ្នាំ, ទី- នាង វុទ្ធី អាយុ១៦ឆ្នាំ, ទី៤- គុជ សម្បត្ដិ អាយុ២៤ឆ្នាំ និងទី៥-ម៉ាញ ចន្ថា អាយុ៣០ឆ្នាំ ៕