ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » បោក​គ្រាប់បែក​បន្ធូរ​កម្ដៅភ្លើង​ប្រចណ្ឌ ​ស្លាប់​២​របួស​២ ​

បោក​គ្រាប់បែក​បន្ធូរ​កម្ដៅភ្លើង​ប្រចណ្ឌ ​ស្លាប់​២​របួស​២ ​

ឧត្ដរមានជ័យ ៖ នៅវេលា​ម៉ោង​១០  និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅ​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរ​មាន ជ័យ ។​
ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​នៅ​ក្នុងការ​បំផ្ទុះ គ្រាប់បែក​ទី​១​មានឈ្មោះ​ហៃ រឿ​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ​ចាន់ ខេង អាយុ​៣៧​ឆ្នាំ មានកូន​៦ នាក់​រាប់ទាំង​នៅក្នុង​ផ្ទៃ​ផង​បាន​រងរបួស​ធ្ងន់ ។ អ្នកស្លាប់​ទី ២.​ឈ្មោះ​ផួ​ក ដា ភេទ ប្រុស អាយុ​៤៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ណ​យ ម៉ិ​ញ អាយុ​៤៤​ឆ្នាំ រងរបួស​ស្រាល  ។​
ជនរងគ្រោះ​ដែល ស្លាប់​ឈ្មោះ​ហៃ រឿ​ម និង​ប្រពន្ធ​ឈ្មោះ ចាន់ ខេង បាន​ឈ្លោះប្រកែក​គ្នា ។ ពេល នោះ​ប្រពន្ធ​ក៏បានរ​ត់ទៅ​ដេក​នៅផ្ទះ​ឪពុក មា​ជាមួយ​កូនតូចៗ ។ ប្ដី​ឃើញ​ដូច្នេះ​ក៏ កើតក្ដី​ក្ដៅក្រហាយ​គួបផ្សំ​នឹង​ការ​ស្រវឹង ស្រា
​ផង​នោះ​ក៏​កាន់​គ្រាប់បែកដៃ​ដើរ សំដៅទៅ​ផ្ទះ​ឪពុកមា​រករឿង​បន្ដទៀត ។​
​ឪពុកមា ឃើញ​សភា​ដូច្នេះ​ក៏​ទៅ​ឃាត់ ទើប​កើតមាន​ការប្រតាយប្រតប់​គ្នា​ឡើង រហូត​ធ្វើឱ្យ​គ្រាប់បែក​ផ្ទុះ​ក្ដាំង​ឡើង​បង្ក​ឱ្យ ជនរងគ្រោះ និង​ឪពុកមា​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្ដង ។ គ្រានោះ​ប្រពន្ធ ជនរងគ្រោះ​ទាំង​២​បាន​រងរបួស
​ធ្ងន់​ស្រាល ផងដែរ ខណៈ​ឈរ​នៅក្បែរ​កន្លែង​កើត ហេតុ ។
​ដោយឡែក​ប្រភពពី​ប្រជាពលរដ្ឋ មួយ ចំនួន​នៅ​ភូមិ​កើតហេតុ​បាន​និយាយថា  កាលដែល​ជនរងគ្រោះ​ទៅរក​រឿង​ប្រពន្ធ ដល់ផ្ទះ​ឪពុកមា​នោះ គឺមាន​បំណង​ទៅ សម្លាប់​កូនតូចៗ​ទាំងនោះ​ចោល ព្រោះ ជនរងគ្រោះ​មុនពេល​ស្លាប់​និយាយថា កូនតូចៗ​ទាំងនេះ​មិនមែនជា​កូន​របស់ ខ្លួន​នោះទេ ។ ន័យ​ដែល​ជនរងគ្រោះ​បាន និយាយ​ដូច្នេះ គឺ​ចង់​បញ្ជាក់ថា កូនតូចៗ ទាំងនេះ គឺ​ប្រពន្ធ​របស់ខ្លួន​បាន​ផឹក​ក្បត់ ជាមួយ​ប្រុស​ផ្សេង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya