បាត់ដំបង ៖ វេជ្ជបណ្ឌិតឯកជនម្នាក់លែងលះជាមួយប្រពន្ធដើម មិនទាន់ចប់សព្វគ្រប់ផងនោះ បែរជាទៅរៀបការជាមួយប្រពន្ធថ្មី អាយុ១៦ ឆ្នាំខ្ចីញិញ នៅឯខេត្ដបាត់ដំបងវិញ មិនទាន់ទាំងបានភ្លក់ម្ហូបថ្មីផង ស្រាប់តែកំពុងរៀបការ ដោយមានបងប្អូន និងភ្ញៀវកិត្ដិ យសចូលរួមយ៉ាងសប្បាយនោះ បែរជាក្លាយមានរឿងរ៉ាវចម្រូងចម្រាស កើតឡើងភ្លាម ខណៈដែលប្រពន្ធដើមមកអុកឡុកពេញរោងការក៏បង្កអោយមានភាពភ្ញាក់ផ្អើល ។
តាមការឲ្យដឹងពីស្ដ្រីជាប្រពន្ធដើម ឈ្មោះ គិត សិរីផល្លីកា អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន មួយរស់នៅភូមិព្រែក តាឡុង សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ បានរៀបរាប់ពីដំណើររឿងឱ្យដឹងថា រូបនាងបានរៀបការ ជាមួយប្ដីឈ្មោះ ប៉ាង ថ្លៃថ្លា អាយុ ៣៣ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្ដស្វាយរៀង ហើយបច្ចុប្បន្ន រស់ នៅផ្ទះលេខ ៨៩បេ ផ្លូវ ជាតិលេខ ២ ភូមិព្រែកតាគង់ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ដោយទទួលបានចំណងដៃកូនស្រីម្នាក់ រហូតមកដល់ ពេលនេះមានអាយុ៤ឆ្នាំ ។ ប៉ុន្ដែ ដោយសារតែល្មោម ស្រី បែកគំនិតចង់លែងលះ ប្រពន្ធ ប្ដីរបស់នាងបានដាក់ពាក្យបណ្ដឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សុំលែងលះជាមួយរូបនាង ។ ជាការសម្រេច ចៅក្រមសាលាដំបូង រាជធានីភ្នំពេញបាន កាត់ឱ្យបុរសជាប្ដីបង់ ថ្លៃអាហារកិច្ចដល់កូន ស្រីដោយគិតចាប់ពីតូច រហូតដល់អាយុ ៦ ឆ្នាំ ត្រូវបង់ ៥០ដុល្លារក្នុងមួយខែ លុះ ដល់ អាយុពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ ត្រូវបង់ ១០០ ដុល្លារក្នុងមួយខែ ។ ចំពោះការសម្រេច យ៉ាងដូច្នេះរបស់ តុលាការនាង គិត សិរីផល្លី កា បានបដិសេធ ហើយប្ដឹងជំទាស់ ។
សំណុំរឿងលែងលះគ្នា នៅដៃតុលាការ មិនទាន់បានបញ្ចប់ផង ស្រាប់តែបុរសជាប្ដី លួចទៅរៀបការជា មួយ នារីវ័យក្មេងម្នាក់ អាយុទើបតែ ១៦ឆ្នាំ ស្ថិតនៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្ដបាត់ ដំបង ប៉ុន្ដែ ដោយសារតែដឹងពីផែនការរបស់ប្ដី នាងជាប្រពន្ធដើម បានដាក់ពាក្យបណ្ដឹង ចាប់តាំងពីថ្នាក់ឃុំ រហូតដល់ស្នងការ ។
ពីដំបូងឡើយ មេឃុំស្ដៅ បានឯកភាព ឱ្យបុរសជាប្ដីនេះ រៀបការដោយស្របច្បាប់ ជាមួយនារីវ័យក្មេង ប៉ុន្ដែ ក្រោយពីទទួល បានពាក្យបណ្ដឹង ពីប្រពន្ធដើមមេឃុំបាន ចេញលិខិតបដិសេធ និងមិនទទួលស្គាល់ការ រៀបការរបស់ពួកគេទាំងពីរ ដែលធ្វើឡើង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ។
នៅពេលដែលប្រពន្ធដើម ទៅសួរនាំ និងរករឿង ដល់កន្លែងរៀបការស្ដ្រីប្រពន្ធ ដើមរូបនេះ ក៏បានសុំអន្ដរាគមន៍ ពីលោកមេ ឃុំ ជួយបញ្ជូនកម្លាំងនគរបាលមកការពារ សន្ដិសុខ និងដោះស្រាយខ្លាចក្រែងមាន អំពើហិង្សាណាមួយកើតឡើង ៕