ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្រវឹងស្រា​បើកឡាន​បុក​ម៉ូតូ​២​គ្រឿង អូស​ជាង​៥០០​ម៉ែត្រ​ធ្វើ​ឲ្យ​ស្លាប់​ម្នាក់​ ​

ស្រវឹងស្រា​បើកឡាន​បុក​ម៉ូតូ​២​គ្រឿង អូស​ជាង​៥០០​ម៉ែត្រ​ធ្វើ​ឲ្យ​ស្លាប់​ម្នាក់​ ​

ភ្នំពេញ ៖​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
រថយន្ត​មួយគ្រឿង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ក្នុងទិសដៅ​ច្រាស់​ផ្លូវ​ផង​នោះបាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង ខ្ទាត​អ្នក​មនុស្ស​ជាច្រើន​ម៉ែត្រ ហើយ​ហូ​ស​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​អូស​ជាង​៥០០​ម៉ែត្រ​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ម្នាក់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​បាន​លោត​ចេញ​ពីលើ​ម៉ូតូ​ទាន់​ទើប​រថយន្ត​បង្ក​ទៅមុខ​លែងរួច ។​
​នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ឯម ម៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត រស់នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1M-9210 រីឯ​ជនរងគ្រោះ ម្នាក់ទៀត​មានឈ្មោះ ចន្ទ រិទ្ធី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ម្តុំ​វត្ត​សន្សំ​កុសល ជិះ​ម៉ូតូ​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AH-4569 ។ ចំណែក​រថយន្ត​បង្ក ជិះ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស គ្មាន​ស្លាក បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ លាង សុផល អាយុ​៣១​ឆ្នាំ ជា​មន្ត្រីរាជការ​នៅ​ក្រសួង​ការងារ  ។​
​ក្រោយ​កើតហេតុ​សាកសព​ត្រូវប្រគល់ ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​និង​ជនបង្ក​ត្រូវ​បញ្ជូនទៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង គោក​រាជធានី​ចាត់​ការបន្ត​តាមច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya