ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០១៣ ហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកដំណើរជាច្រើន និងប្រជាពលរដ្ឋមានការកត់ស្លុត យ៉ាងខ្លាំង ដោយបុរសម្នាក់ ធ្លាក់ពីលើរថយន្តកុងតឺន័រ ដែលកំពុងបើកលឿន តាមបណ្តោយផ្លូវលេខ ២៧១ មុខ សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះខាងលើ មានឈ្មោះ សុខ វណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៤០ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ជនរងគ្រោះ ក្នុងហេតុការណ៍នេះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ។ ហើយ សមត្ថកិច្ចបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់បង ប្អូន ដូចក្នុងរូបភាព ដែល ផ្សាយតាមប្រព័ន្ធវេបសាយ និងកាសែត រួមជាមួយកញ្ជក់ទូរទស្សន៍នេះ សូមមេត្តាមករកនៅមន្ទីររុស្ស៊ី ៕