ភ្នំពេញ ៖កាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ បានចេញប្រតិបត្តិបង្ក្រាបនិងចាប់ខ្លួន ជនសង្ស័យ២នាក់ជាក់ស្តែង ខណៈពួកគេជិះម៉ូតូស្តូពីមួយគ្រឿងឌុបគ្នាធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីបុរសម្នាក់កំពុងកាន់និយាយ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត មុខស្តាតអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ។
នគរបាល មូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនខាងលើនេះ ទី១-ឈ្មោះ ចាន់ ដារ៉ារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់អូឡាំពិក ខណ្ឌចំការមន, ទី២-ឈ្មោះ សំ សិត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងស្តាតអូឡាំពិក មុខរបរមិនពិតប្រាកដ ។ ចំណែកម្ចាស់ទូរស័ព្ទមានឈ្មោះ បេង មួយឡុង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ដោយ យោងតាមពាក្យបណ្តឹងរបស់បុរសម្ចាស់ទូរស័ព្ទ នឹងចម្លើយសារភាពរបស់ជនសង្ស័យទាំង ២នាក់
ខាងលើនេះ សមត្ថកិច្ចបានសម្រេចកសាងសំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា រង់ចាំបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិ វិធី ៕