កំពង់ធំ ៖ រថយន្តកូរ៉េដឹកជីរបស់ក្រុមហ៊ុនសញ្ញាក្បាលក្របី មួយគ្រឿង បានបើកបរមកដល់ ចំនុចភូមិស្នោរ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដាច់កង់ទាំងកំរោល បោលក្រឡាប់កណ្តាលថ្នល់ ចាក់ ជីចោលពេញថ្នល់ កាលពីវេលា ម៉ោង១១.០០នាទីយប់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ តែក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់ ទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
តាមការឲ្យដឹងពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកូរ៉េ ចំណុះ៣តោនកន្លះ ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1369 បានដឹកជីរបស់ក្រុមហ៊ុន សញ្ញាក្បាលក្របី បានបើកមកដល់
ចំនុចកើតហេតុ ក្នុងស្ថានភាពស្ងាត់ បើកបរយឺតៗ ក៏ស្រាប់តែរថយន្តដាច់កង់ក្រោយរមៀលចេញពីទ្រូងផ្លូវ ក្រោយមកក៏ផ្ទុះកង់មួយទៀតដែល នៅទទឹមគ្នានឹងកង់ដាច់ចេញនោះ បណ្តាលឲ្យរថយន្តក្រឡាប់ទាំងកំរោលតែម្តង សំណាងល្អពុំមានប្រជា ពលរដ្ឋ និងអ្នកធ្វើដំណើរលើផ្លូវសាធារណៈ រងរបួសនោះទេ ដោយសារកន្លែងក្រឡាប់ឡាននោះស្ងាត់ ប្រជាពលរដ្ឋ ចូលសម្រាក់លង់លក់ តែមកភ្ញាក់ដោយសំលេងបែកកង់រថយន្ត។
តាមការឲ្យដឹងពីតែកុងឡាន បានឲ្យដឹងថា មានឈ្មោះ សេង អាន ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ បឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានដឹកជីមកពី ជ្រៃធំ យកមកដាក់ដេប៉ូជី នៅស្រុកស្ទោង ខេត្តកំពង់ធំ លុះមកដល់ចំនុចខ្លួនងងុយដេកពេក ប្រុងឈប់រកកន្លែងដេក តាមបណ្តោយផ្លូវ ដោយដឹងថាខ្លយនមិនអាចបើកទៅមុខរួចទៀតទេ តែមិនទាន់ទាំងបានឈប់ផង ស្រប់តែរថយន្តដាច់កង់ក្រឡាប់ដេក កណ្តាលថ្នល់មុនម្ចាស់យ៉ាងរំភើយ ចំនែកលោកគ្រិច ក ជើង និងរបកស្បែកបន្តិចបន្តួច ក្រោយពីរថយន្តក្រឡាប់ ស្វាងងងុយហើយលូនចេញតាមកញ្ជក់តាមសម្រួល ។
ក្នុងនោះដែរ សមត្ថកិច្ច បានសំណូមពរដល់ អ្នកបើកបររថយន្ត ថែរក្សាយានយន្ត ពិនិត្យរថយន្តឲ្យបានល្អ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចារចរកើតឡើង ជាក់ស្តែងនេះសំណាងហើយ បងប្អូនប្រជាពលរដ្ឋ ចូលដេកអស់ កុំអីអាចក្លាយជាសោនាដកម្មជាពុំខានឡើយ៕
ដោយ អ៊ុងសំអាត
» ព័ត៌មានជាតិ » ឡាន៣កន្លះដឹកជីក្បាលក្របី ដឹកធ្ងន់ពេកប្រាស់ដេកកណ្តាលថ្នល់