ភ្នំពេញ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៣ បាននាំគ្នាបិទផ្លូវជាតិ លេខ៦អា ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ តវ៉ារឿងដីបច្ឆា ជាមួយក្រុមហ៊ុន អេងកាំង ដែលពួកគាត់ អះអាងថា បានយកគ្រឿងចក្រ ទៅវាយកម្ទេចចោល កន្លែងកប់ខ្មោច និងយកទុយោបូមខ្សាច់ចាក់លុប តាំងពីយប់មិញមកនោះ។
ដំណើររឿងដែលបង្ខំឲ្យ ប្រជាពលរដ្ឋនាំគ្នា បិទផ្លូវ ជាតិលេខ៦អា នាំឲ្យកកស្ទះចរាចរណ៍ បានកើតឡើង ដោយសារតែ កាលពីវេលាម៉ោង ប្រមាណ ២យប់ រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមហ៊ុន អេងកាំង តាមរយៈបុគ្គលិករបស់ខ្លួន បានយក គ្រឿងចក្រ និងអាល់ប៊ុល ទៅវាយកម្ទេច ចោលកន្លែងកប់ខ្មោច (កន្លែងដីបច្ឆា) ហើយយកទុយោបូមខ្សាច់ ចាក់ លុបទីនៅកន្លែងនោះ ។
សកម្មភាពលួចធ្វើទាំងយប់ យ៉ាងដូចេះ្នរបស់ភាគីក្រុមហ៊ុន នាំឲ្យប្រជាពលរដ្ឋ កើតការ ក្តៅក្រហាយ នាំឲ្យនាំគ្នា ទៅដុតអាប៊ុល និងគ្រឿងចក្រ តែម្តង។ ក្រោយពីទទួល ព័ត៌មាន នូវការបិទផ្លូវជាតិ លេខ៦អា អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅធ្វើការសម្រ បសម្រួល ហើយ សន្យាថា នឹងជួយដោះស្រាយឲ្យ។ ជាមួយគ្នានេះ លោក ឃ្លាំង ហួត បានបញ្ជាក់ថា ចំពោះរឿង រ៉ាវទាំងនេះ លោកពិតជាមិនបាន ចូលពាក់ព័ន្ធនោះទេ ហើយបើលោកទទួលលុយ១ដុល្លារពីក្រុមហ៊ុន នោះសូម ឲ្យ ព្រះធរណីស្រូបចុះ។ ក្រោយពីមានការសម្របសម្រួល និងសន្យាដោះស្រាយ ជូនប្រជាពលរដ្ឋរួចមក ប្រជា ពលរដ្ឋ បាននាំគ្នាបើកបិទផ្លូវ ជាបណ្តើរៗដើម្បីឲ្យមានការបើកចរាចរណ៍ឡើងវិញ រហូតមកដល់ម៉ោង ប្រមាណ ៨និង៥០នាទីព្រឹកថ្ងៃដដែលនេះ៕
» ព័ត៌មានជាតិ » បិទផ្លូវជាតិលេខ៦អា តវ៉ារឿងដីបច្ឆា ជាមួយក្រុមហ៊ុន អេងកាំង