ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ទីរ​ធនធានទឹក ខេត្ដ​ព្រៃវែង បូមទឹក​ដាក់​ស្រែ ​

មន្ទីរ​ធនធានទឹក ខេត្ដ​ព្រៃវែង បូមទឹក​ដាក់​ស្រែ ​

ព្រៃវែង ៖​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ មន្ទីរ​ធនធាន ទឹក និង​ឧតុនិយម​ខេត្ដ​ព្រៃវែង​ដោយមាន ការណែនាំ​ពី​លោក​រដ្ឋមន្ដ្រី​លឹម គានហោ បាន​យក​ម៉ាស៊ីន ទៅ​បូមទឹក​ជួយសង្គ្រោះ ស្រូវវស្សា និង​ស្រូវ​ដែល​ងើប​ពី​គ្រោះ​ទឹក ជំនន់​ចំនួន ១៩០​ហិកតា នៅ​ឃុំ​តា​កោ ស្រុក ពោធិ៍​រៀង ខេត្ដ​ព្រៃវែង ។​
ក្រោយពី​ស្រូវវស្សា​មួយចំនួន ខ្វះខាត​ទឹក​ដើម្បី​បង្កបង្កើនផល​តទៅ​មុខ ទៀត និង​ម្យ៉ាងវិញទៀត ស្រូវ​ដែល​ប្រជា កសិករ​បាន​ស្ដារឡើងវិញ ក្រោយពី​ទទួល រងគ្រោះ​ទឹកជំនន់​នោះ ពុំមាន​ទឹក​ស្រោច ស្រព​គ្រប់គ្រាន់ ទើប​មន្ទីរ​ធនធានទឹក​ខេត្ដ ព្រៃវែង និង​ក្រុមការងារ​បាន​ជួយ​អន្ដរា គម​ន៍​យក​ម៉ាស៊ីន​ទៅ​បូមទឹក ដាក់​ស្រូវ​របស់ ពួកគាត់​ជា​បន្ដបន្ទាប់ ។
​មន្ដ្រី​មន្ទីរ​ធនធានទឹក ខេត្ដ​ព្រៃវែង​បាន ថ្លែងឱ្យដឹងថា មន្ទីរ​ធនធាន​ទឹកនឹង​បន្ដ​ជួយ អន្ដរាគមន៍​ជា​បន្ដបន្ទាប់ ចំពោះ​ដីស្រែ​របស់ ប្រជាពលរដ្ឋ​ណា​ដែល​ខ្វះខាត​ទឹក សម្រាប់ បន្ដ​បង្កបង្កើនផល ធ្វើយ៉ាងណា​ស្វែងរក ដែលមាន​ទឹក ហើយ​យក​ម៉ាស៊ីន​ទៅ​បូម សង្គ្រោះ​ស្រូវ​របស់​ពួកគាត់ ៕ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya